ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​លី​កា ចេញ​ខែ​កូនស្រី ​ឡើង​ខ្ញង់​ទាំង​ព្រម​​ជាមួយ​ឈុត​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​រៀប​ការ អ្នក​នាង​ម៉ូ​លី​កា ក៏​បាន​ប៉ះ​រឿងរ៉ាវ​ជាមួយ​ប្តី​ខ្លះ ប៉ុន្តែ​មិន​រំខាន​ឡើយ ដោយសារ​អ្នក​ទាំង​ពីរ​បាន​សាង​ស្នាម​ស្នេហ៍​ទ្វេរ​ឡើង​រហូត​ក្លាយជា​ឪពុក​ម្តាយ​គេ​។ យ៉ាងណា​ពួក​គេ​បាន​សម្រួល​ចិត្ត និង​ដឹក​ដៃ​គ្នា សាង​គូជីវិត​អោយ​រឹង​មាំ​ក្រោយ​បានកូន​រួម​គ្នា​។អតីត​តារាចម្រៀង…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​រៀប​ការ អ្នក​នាង​ម៉ូ​លី​កា ក៏​បាន​ប៉ះ​រឿងរ៉ាវ​ជាមួយ​ប្តី​ខ្លះ ប៉ុន្តែ​មិន​រំខាន​ឡើយ ដោយសារ​អ្នក​ទាំង​ពីរ​បាន​សាង​ស្នាម​ស្នេហ៍​ទ្វេរ​ឡើង​រហូត​ក្លាយជា​ឪពុក​ម្តាយ​គេ​។ យ៉ាងណា​ពួក​គេ​បាន​សម្រួល​ចិត្ត និង​ដឹក​ដៃ​គ្នា សាង​គូជីវិត​អោយ​រឹង​មាំ​ក្រោយ​បានកូន​រួម​គ្នា​។
អតីត​តារាចម្រៀង ម៉ូ​លី​កា និង​ស្វាមី​នាង​តារា​សម្ដែង​លោក ហុង មា​នុ​ន ហៅ​ឆា​នុ​ន បាន​បង្ហាញ​ទឹកមុខ​រីករាយ​ខ្លាំង​ណាស់​នៅ​ថ្ងៃ​ចេញ​ខែ​កូនស្រី​របស់​ពួក​គេ​ដែល​មានឈ្មោះ «​នុ​ន ច័ន្ទ​ម៉ូ​លី​តា​» គម្រប់​១​ខែ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ​។ ម៉ូ​លី​កា និង​ស្វាមី បាន​រៀបចំ​ពិធី​ចេញ​ខែ​ជូន​​កូនស្រី​សំណព្វចិត្ត​របស់​ពួក​គេ ដោយ​មាន​តាំង​ប៉េងប៉ោង និង​ភ្ជាប់​រូបភាព​ថ្ងៃ​សម្រាល​ទៀត​ផង​។

ម៉ូ​លី​កា បាន​ចាត់​ទុក​កូនស្រី​របស់​នាង​ថា ជា «​កូន​មាស កូន​ពេជ្រ » ខណៈ​ដែល Fan ជា​ច្រើន​បាន​ចូលរួម​អបអរសាទរ ម៉ូ​លី​កា ដែល​ពេល​នេះ​នាង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ខ្លាំង​ណាស់ ក្រោយ​ទទួល​បាន​ចំណងដៃ​កូនស្រី​ដ៏ Cute Cute នេះ​។

ម៉ូ​លី​កា បាន​ចំណាយ​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​រៀប​ការ​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស ជាមួយ​លោក ហុង មា​នុ​ន កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ ហើយ​នាង​បាន​សម្រាល​កូនស្រី​កាលពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២០​។ គូស្នេហ៍​តារា​១​គូ​នេះ មាន​ប្រវត្តិ​តស៊ូ​កម្សត់កម្ររ​ជាមួយ​គ្នា​ជាង​៣​ឆ្នាំ ទើប​រៀប​ការ ហើយ​ពេល​នេះ​ពួក​គេ​មាន​ជីវភាព​ធូរធា​បើកហាង​អស់​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ ទិញ​បាន​ផ្ទះ​ធំ រួម​ទាំង​ទិញ​រថយន្ដ​ទំនើប​ៗ​ជិះ​ទៀត​ផង​។

យ៉ាងណា កាដូ​ដែល​រឹតតែ​មិន​អាច​កាត់ថ្លៃ​បាន ហើយ​ធ្វើ​ឲ្យ​ចំណងស្នេហា​ម៉ូ​លី​កា និង​ស្វាមី​រឹង​មាំ​ថែម​ទៀត​នោះ គឺ​ការ​មានកូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​នៅ​ពេល​នេះ​តាម​បំណង​របស់​ពួក​គេ ហើយ​តាម​គម្រោង​ត្រឹម​មានកូន​១​នេះ មិន​ទាន់​គ្រប់គ្រាន់​ឡើយ សម្រាប់​គូស្នេហ៍​តារា​វ័យក្មេង​១​គូ​នេះ ព្រោះថា នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​អ្នក​ទាំង​២​ប្រកាស​ថា ចង់បាន​កូន​៣​នាក់ ហេតុនេះ​ហើយ​ត្រូវ​តែ​តាម​យក​ឲ្យ​បាន​២​នាក់​ថែម​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ