ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ច លី​ដា ផ្តើម​ការងារ​សិល្បៈ​ឡើង​វិញ ក្រោយ​សម្ងំ​សម្រាលកូន​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឌុ​ច លី​ដា បាន​ចាប់ផ្តើម​ការងារ​សិល្បៈ​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ឡើង​វិញ​ហើយ បន្ទាប់​នាង​បាន​សម្ងំ​សម្រាល​កូនប្រុស​ម្នាក់​អស់​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​។ ត្បិត​មិន​ទាន់​ឃើញ​មានការ​ថត​ខ្សែភាពយន្ត​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​ថត​សម្អាងការ និង​ការ​ចូលរួម​លេង​កម្មវិធី​កំសាន្ត​នៅ​ស្ថានីយទូរទស្សន៍​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឌុ​ច លី​ដា បាន​ចាប់ផ្តើម​ការងារ​សិល្បៈ​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ឡើង​វិញ​ហើយ បន្ទាប់​នាង​បាន​សម្ងំ​សម្រាល​កូនប្រុស​ម្នាក់​អស់​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​។ ត្បិត​មិន​ទាន់​ឃើញ​មានការ​ថត​ខ្សែភាពយន្ត​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​ថត​សម្អាងការ និង​ការ​ចូលរួម​លេង​កម្មវិធី​កំសាន្ត​នៅ​ស្ថានីយទូរទស្សន៍​ផង​ដែរ​។

តាម​រយៈ​សកម្មភាព​ទាំង​អស់នេះ បញ្ជាក់​ថា ឌុ​ច លី​ដា នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​របស់​នាង​ឡើយ បើ​ទោះបីជា​ពេល​នេះ​នាង​បាន​សម្រាល​កូនប្រុស​ម្នាក់ ដោយ​គ្មាន​ដំណឹង​រៀប​ការ​ក៏​ដោយ​។ ម្យ៉ាង​ទំនងជា​ស្វាមី​របស់​នាង​អាច​បើកភ្លើង​ខៀវ អនុញ្ញាត​ឱ្យ​នាង​មានឱកាស​ប្រឡូក​សិល្បៈ​ឡើង​វិញ​ផង​ដែរ​។

ការ​បង្ហាញមុខ​តាម​រយៈ​សកម្មភាព​សិល្បៈ​នា​ពេល​នេះ ឌុ​ច លី​ដា នៅ​តែ​ត្រូវ​បាន​លើក​សរសើរ​ពី​រូប​សម្រស់​នៅ​តែ​ស្រស់​ស្អាត​ដដែល​ពី​សំណាក់​គាំទ្រ​ជា​ច្រើន បើ​ទោះបីជា​នាង​បាន​ក្លាយជា​ម្តាយ​គេ​ទៅ​ហើយ​ក្តី​។

ជា​ការ​កត់សម្គាល់ មក​ទល់​ពេល​នេះ ឌុ​ច លី​ដា នៅ​មិន​ទាន់​បង្ហាញមុខ និង​អត្តសញ្ញាណ​ស្វាមី​របស់​នាង​នៅឡើយ​ទេ បើ​ទោះបីជា​កូន​របស់​នាង​បាន​ចំរើន​វ័យ​កាន់តែ​ធំ​ក៏​ដោយ​។ តារា​រូប​នេះ​នៅ​តែ​បន្ត​លាក់បាំង​ពី​អាថ៌​កំបាំង​ជីវិត​គ្រួសារ​របស់​នាង​ដដែល ទោះបីជា​នាង​ក្លាហាន​ហ៊ាន​បញ្ចេញ​មុខមាត់​កូន​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​ក៏​ដោយ​។

កន្លង​មក មហាជន​ធ្លាប់​ដាក់​ការ​សង្ស័យ​ថា ឌុ​ច លី​ដា បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​សម្តែង​រូប​សង្ហារ គឺ​លោក ណា ខុន រហូត​ទទួល​កូនប្រុស​ម្នាក់​នា​ពេល​នេះ​។ ប៉ុន្តែ​ការ​សង្ស័យ​មួយ​នេះ ត្រូវ​បាន​លាតត្រដាង​ក្នុង​ពេល​ឪពុក​កូន ឌុ​ច លី​ដា នា​ពេល​នេះ​មិនមែន​ជា​បុរស​ផ្សេង ខណៈ​ពេល​លោក ណា ខុន ក៏​បាន​បង្ហាញមុខ​គូស្នេហ៍​របស់​លោក​ជា​សាធារណៈ ដែល​មិនមែន​ជា​នាង ឌុ​ច លី​ដា នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ