ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​បាន​ទេ​! មាស ម៉ូ​លី​ណា ដែល​មាន​ទេព​កោសល្យ​បែប​នេះ មិន​គួរ​នៅ​ឆ្ងាយ​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ច្រើន បាន​ទទួលស្គាល់​ថា អ្នក​នាង មាស ម៉ូ​លី​ណា គឺជា ពិធី​ការិនី​ម្នាក់ ដែល​មាន​ស្នាដៃ​មិន​ចាញ់​មិត្ត​រួម​ជំនាន់​។…

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ច្រើន បាន​ទទួលស្គាល់​ថា អ្នក​នាង មាស ម៉ូ​លី​ណា គឺជា ពិធី​ការិនី​ម្នាក់ ដែល​មាន​ស្នាដៃ​មិន​ចាញ់​មិត្ត​រួម​ជំនាន់​។ ពេលវេលា​បាន​ប្រែប្រួល​ធ្វើ​អោយ មេម៉ាយ​ស្រស់ មុខ​ស្រទន់​រូប​នេះ ហាក់​នៅ​ឆ្ងាយ​ពី​អ្នកគាំទ្រ​។ ម្ល៉ោះហើយ​ទើប​គេ​នៅ​តែ​ចង់ អោយ មាស ម៉ូ​លី​ណា កុំ​ចោល​សិល្បៈ នៅ​បណ្តែត​ដូច​ជា អ្នក​នាង យុគ ចិន្តា​, គង់ សុ​ជាតិ និង ខៀវ សាន​សា​ណា ដែល​សុទ្ធតែ​បុគ្គល​ខ្លាំង​លើ​ផ្នែក​អធិប្បាយ​។

មាស ម៉ូ​លី​ណា បាន​ធ្វើ​អោយ​គេ​ចាប់អារម្មណ៍​មួយ​រយៈ​មុន ក្រោយ​ពេល​ផ្ទុះ​រឿង​បែកបាក់​ស្នេហា​ប្តី​ប្រពន្ធ​ជាមួយ​គ្រួសារ​ទាំង​ស្មាន​មិន​ដល់​។ ភាព​ស្រឡាំងកាំង​បាន​កើត​មាន​ដោយសារ​គេ​អត់​នឹក​ដល់​ថា មាស ម៉ូ​លី​ណា ដែល​ជួប​ស្នេហ៍​ផ្អែមល្ហែម​ជា​គ្រូពេទ្យ មាន​ទាំង​កូន​ជា​ចំណងដៃ បែរជា​រួម​រិ​ត​ដោយ​ភាព​ប្រេះឆា​។

អ្វី​ដែល​ហួសចិត្ត ស្វាមី​អ្នក​នាង​ក៏​បាន​រៀប​ការ​ប្រពន្ធ​ថ្មី​រួច​ទៀត​។ រឿងរ៉ាវ​ទាំង​អស់នេះ ប្រហែលជា​ម្ខាង​ៗ​បាន​ដោះស្រាយ​បិទ​បញ្ចប់​ស្នេហ៍ ដើរ​ផ្លូវបំបែក​រៀងខ្លួន​។ ចំពោះ មាស ម៉ូ​លី​ណា ក៏​មិន​ទាន់​ដឹង​ថា មាន​គូគាប់​ថ្មី​ជាមួយ​បុរស​ទី​២​ឬ​បែប​ណា ព្រោះ​មិន​ទាន់​មាន ប្រភព​ណា​ទម្លាយ​ចេញ​ជា​ផ្លូវការ​។

អតីត​ហ្វ្រេ​ស​ស៊ី​ហ្គើ​ល ជំនាន់​ទី​១ លេខ​៣ អ្នក​នាង មាស ម៉ូ​លី​ណា ក្រោយ​សាង​បាន​ឈ្មោះ​ក្នុង​សិល្បៈ ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​ណាស់​។ អ្នក​នាង​ក៏​ជា​ពិធី​ការិនី មួយ​ដួង​ដែល​មាន​ក្បួន​វោហារ​ស័ព្ទ​ល្អ និង​ពេញចិត្ត​ពី​ទស្សនិកជន​ផង​ដែរ​។

ពេល​នេះ អ្នក​នាង​បែរជា​ត្រូវ​ស្ងប់ស្ងាត់​មិនសូវ​អើពើ​លើ​អាជីព ដែល​មហាជន​នឹកនា​អ្នក​នាង​ណាស់​។ មក​ទល់​ពេល​នេះ មាស ម៉ូ​លី​ណា បាន​ក្លាយជា​អ្នក​មេម៉ាយ​ចាយ​សម្រស់ ចិញ្ចឹម​កូនប្រុស​៣​នាក់​ដោយ​ចិត្ត​អំណត់​ម្នាក់ឯង​។ ស្នេហា​ដំបូង​ដែល មាស ម៉ូ​លី​ណា ប្រគល់​ជូន​ស្វាមី​ជា​គ្រូពេទ្យ​ប្រែកាយ​ជា​សោកសៅ ទាំង​មាន​បន្ទុក​កូន​ពេញដៃ គឺជា​រឿង​មួយ​មិនធម្មតា​នោះ​ទេ ដែល​ស្ត្រី​មួយ​រូប​មើលថែ​ទាំ​កូន​តែ​ម្នាក់ឯង​។

អ្វី​ដែល​ពិសេស គឺ​អ្នក​នាង ហាក់​នៅ​តែ​រក្សា​បាន​សម្រស់​គួរ​អោយ​សរសើរ ស្អាត​សម​តាម​វ័យ មើល​មិនដឹង​ថា ជា​មនុស្ស​កើតទុក្ខ​។ ការ​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​ស្ទើរ​ទាំងស្រុង បាន​បង្ហាញ​អោយ​ហ្វេ​ន​ៗ​របស់​អ្នក​នាង ក៏​ដូច​ជា​មិត្តភក្តិ​ក្នុង​សិល្បៈ​មានការ​សោកស្តាយ​។ មក​ពី​អ្នក​នាង​មាន​ប្រវត្តិ​ចូល​អុកឡុក​សិល្បៈ​ច្រើន​ឆ្នាំ ដោយ​កើត​ចេញពី​ភាព​តស៊ូ និង​ពុះពារ​។ ដូចនេះ បើ​ឈប់​ទៅ​ដោយ​មិន​បាន​ទម្លាយ​ហេតុផល ទើប​បង្ក​អោយ​ហ្វេ​ន​ៗ​ងឿងឆ្ងល់ និង​ចង់​ដឹង​ថា អ្នក​នាង​មាន​គូគាប់​ថ្មី​មែនឬ​យ៉ាងណា បានជា​បាត់​មុខ​ឈឹង​ពី​អាជីព​ដែល​ស៊ូ​នេះ​។

យ៉ាងណាមិញ គេ​នៅ​រំពឹង​ថា ម៉ូ​លី​ណា មិន​ដាច់​ចិត្ត​ចោលការ​គាំទ្រ​ប្រកបដោយ​អនុស្សាវរីយ៍​ជា​ច្រើន​ឡើយ ។ នាង​អាច​លម្ហែកាយ​មួយ​រយៈ​សិន ហើយ​វិល​មក​កាន់​ការងារ​ដូច​ដើម​មិន​ខាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ