រាជធានីភ្នំពេញ ៖ ពិធីការិនី និងជាតារាចម្រៀងស្រីពូកែវោហារសព្ទចាក់ទឹកមិនលិចកញ្ញា សុភ័ក្រ កុសុម៉ា កាន់តែបង្ហាញភាពជឿជាក់ទៅលើរូបសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួនជាងមុន ក្រោយពីនាងសម្រេចចិត្តកាត់ត្របកភ្នែកឱ្យមុខរបស់នាងកាន់តែប្លែកជាងមុនរួចមក ។

មិនត្រឹមតែបង្ហាញពីសម្រស់ដ៏ស្រស់ផូរផង់ក្រោយពីការវះកាត់សម្ជស្សរួចនោះទេ ក្នុងនោះមហាជនក៏សង្កេតឃើញថា តារាស្រីពូកែសម្តីរូបនេះក៏បានផ្លាស់ប្តូរស្ទីលនៃការស្លៀកពាក់ និងបញ្ចញភាពសិចស៊ីជាងមុនផងដែរ ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះតារាចម្រៀងស្រី និងពិធីការិនី សុភ័ក្រ កុសុម៉ា បានស្លៀកឈុតប៊ីគីនីពណ៌ទឹកក្រូចយ៉ាងស្រស់ឆើតឆាយជាមួយនឹងការបញ្ចេញសម្រស់ដើមទ្រូងដ៏គួរឱ្យគយគន់ ដែលនេះជាការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ។

បន្ទាប់ពីបង្ហោះរូបភាពនោះតាមរយៈបណ្តាញសង្គម Instagram រួចមកបានធ្វើឱ្យមហាជនលាន់មាត់ថា សុភ័ក្រ កុសុម៉ា មិនមែនរាបស្មីដូចដែលមហាជនឃើញកន្លងមកនោះទេ ពីព្រោះតែកន្លងមកនេះ មិនដែលឃើញតារាស្រីសម្បុរស្រអែមរូបនេះស្លៀកពាក់បញ្ចេញបែបនេះជាសាធារណៈនោះទេ ។
គួរបញ្ជាក់ផងដែរថា ដោយសារតែពូកែធ្វើឱ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំងតាមរយៈកម្មវិធីនានា ទើបតារាស្រីរូបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕
ចែករំលែកព័តមាននេះ