ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​មុន​រូបរាង​ធាត់​ពេល​នេះ​រាង​របស់ វ៉ា​ន់ នី​ឡា​កាន់តែ​ស៊ិ​ច​ស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​វ័យក្មេង​ដែល​បាន​បាត់​មុខ​ពី​សិល្បៈ​លែង​ឃើញ​ការ​សម្តែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ក្រោយ​ពី​ពើបប្រទះ​នូវ​រឿងរ៉ាវ​ជា​ច្រើន​ជាមួយ​អតីត​គូ​ដណ្តឹង​កន្លង​មក​ពេល​នេះ វ៉ា​ន់ នី​ឡា បាន​ប្រែប្រួល​ជា​ខ្លាំង កាន់តែ​ធ្វើ​អោយ​មហាជន​សរសើរ​លើ​ការ​កែប្រែ​រូបរាង​របស់​នាង​នារី​មាន​សាច់​ទ្រលុកទ្រលន់ ទៅ​ជា​រូបរាង​សិច​ស៊ី​ស្លី​ម​ឡើង​ខ​ប់​តែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​វ័យក្មេង​ដែល​បាន​បាត់​មុខ​ពី​សិល្បៈ​លែង​ឃើញ​ការ​សម្តែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ក្រោយ​ពី​ពើបប្រទះ​នូវ​រឿងរ៉ាវ​ជា​ច្រើន​ជាមួយ​អតីត​គូ​ដណ្តឹង​កន្លង​មក​ពេល​នេះ វ៉ា​ន់ នី​ឡា បាន​ប្រែប្រួល​ជា​ខ្លាំង កាន់តែ​ធ្វើ​អោយ​មហាជន​សរសើរ​លើ​ការ​កែប្រែ​រូបរាង​របស់​នាង​នារី​មាន​សាច់​ទ្រលុកទ្រលន់ ទៅ​ជា​រូបរាង​សិច​ស៊ី​ស្លី​ម​ឡើង​ខ​ប់​តែ​ម្តង ។

បើ​ទោះបីជា​បាត់​មុខ​នៅ​ក្នុង​រង្វង់​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​តារាចម្រៀង​ស្រី​រូប​នេះ​នៅ​តែ​មាន​មហាជន​ចាប់អារម្មណ៍​ជា​និច្ច ។

ជាក់ស្តែង​ពេល​នាង​បង្ហោះ​រូប​យ៉ាង​ស្រស់​ស្អាត បញ្ចេញ​ដងខ្លួន​ស្រ​ឡូ​ន សាច់​ស​ម៉ត់ខៃ​ដូច​បណ្តូលចេក ក្រោយ​ការ​ខិតខំ​ប្រឹងប្រែង​ហាត់ប្រាណ​ជា​ខ្លាំង​នោះ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​មហាជន​អ្នកគាំទ្រ ។

ការ​ត្រឡប់​មក​វិញ​ជាមួយនឹង​រូបរាង​ស្លី​ម​ស្អាត​ពេល​នេះ ពីព្រោះ​តែ​អតីត​តារាចម្រៀង​ស្រី​នៅ​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​រូប​នេះ បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​រូបរាង​របស់​នាង តាម​រយៈ​ការ​ទៅ​ហាត់ប្រាណ​យក​សាច់ និង​រូបរាង​អោយ​ដូច​នារី​បរទេស អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ទើប​រូប​នាង​ទទួល​បាន​រូបរាង​ស្រស់​ស្អាត​ដូច​សព្វ​ថ្ងៃនេះ​។

យ៉ាងណាមិញ ទោះ​បង្ហាញ​មុខជា​ប្រចាំ​តាម​រយៈ​ការ​លេង​បណ្តាញ​សង្គម instagram យ៉ាងណា​ក្តី​ក៏​តារាចម្រៀង​ស្រី​រូប​នេះ ហាក់ដូចជា​មិន​បង្ហើប​អោយ​មហាជន អ្នកគាំទ្រ​អោយ​បានដឹង​ថា រូប​នាង​អាច​នឹង​ត្រឡប់​ចូល​នៅ​ក្នុង​រង្វង់​សិល្បៈ​វិញ​នោះ​ទេពី​ព្រោះតែ​រូប​នាង​កំពុង​តែ​សប្បាយ​ជាមួយនឹង​ភាព​នៅ​លីវ និង​ជីវិត​សាម​ញ្ញា​ៗ​បែប​នេះ​៕

កែសម្រួលដោយ