ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា សុគន្ធ នី​សា ហត់នឿយ​សិល្បៈ អាច​​នឹង​ផ្អាក​ការងារ​ខ្លះ​ៗ​ហើយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សំឡេង​ស្រាល​ប្រហើរ ប៉ិន​លួងលោម សុគន្ធ នី​សា បាន​ប្រឡូក​លើ​ឆាក​សិល្បៈ​ក្បែរ​២០​ឆ្នាំ​មក​ហើយ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​តស៊ូ និង​រង​ការ​ប៉ះ​ឧបសគ្គ​ជា​ច្រើន​។ ទោះបីជា​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សំឡេង​ស្រាល​ប្រហើរ ប៉ិន​លួងលោម សុគន្ធ នី​សា បាន​ប្រឡូក​លើ​ឆាក​សិល្បៈ​ក្បែរ​២០​ឆ្នាំ​មក​ហើយ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​តស៊ូ និង​រង​ការ​ប៉ះ​ឧបសគ្គ​ជា​ច្រើន​។ ទោះបីជា​យ៉ាងណា ប្រហែលជា​ដល់​ពេលវេលា​មួយ​សម្រាប់​ប៉ះប៉ូវ​ជីវិត​នី​សា បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​ការ​ប្រឡូក​សិល្បៈ​មួយ​ផ្នែក​ណាមួយ​ហើយ​។

បើ​នៅ​ចាំ​ប​បាន សុគន្ធ នី​សា សម្រុក​ថត​ភាពយន្ដ​ដល់​ទៅ​៤​រឿង​ជាប់​គ្នា ក្នុង​តំណែង​ជា​តួឯក គឺ​មាន​ដូច​ជា​រឿង «​សិសិររដូវ​ក្នុង​បេះដូង​», «​រាជិនី​ភូមិ​គ្រឹះ​», «​ព្រះ​វេស្សន្ដ​ជាតក​» និង​រឿង «​ចំណត​​ថ្មី​នៃ​សុភមង្គល​» ខណៈ​ដែល​អំឡុង​នៅ​ផលិតកម្ម​ថោ​ន ធ្លាប់​ធ្លាយ​ព័ត៌មាន​ថា នាង​បាន​ថត​រឿង «​ចង​ចាំ​» ជាមួយ​លោក ករុណា ពេជ្រ តែ​ភាពយន្ដ​នោះ​បែរ​ជាប់​គាំង មិន​ទាន់​ឃើញ​ដាក់​បញ្ចាំង​ទៅ​វិញ​។

ហែល​ឆ្លង​ជា​ជីវិត តារា​សម្តែង​លើ​ភាពយន្ត​យ៉ាង​លំបាក​នេះ ហើយ​ទើប​បង្ក​អោយ នី​សា បង្ហាញ​ចិត្ត​ហត់នឿយ ហើយ​សម្រេចចិត្ត​ថា នឹង​កាត់​ផ្តាច់​ខ្លះ​។ សុគន្ធ នី​សា ដែល​ស្រឡាញ់​សិល្បៈ រហូត​ផ្អាក​យក​កូន​ទាំង​បាន​រៀប​ការ​យូរ​ឆ្នាំ​បាន​ព្រលយ​ពាក្យ​ថា នាង​ទុក​តែ​ចម្រៀង និង​ថត​ស្បត​ខ្លី​ៗ​ប៉ុណ្ណោះ ហើយ​ផ្អាក​ថត​រឿង​។

នាង​ទទួលស្គាល់​ថា ការ​ថត​ភាពយន្ត គឺ​ប្រមូល​អារម្មណ៍ ចូល​តួ​ណាស់ ហើយ​ថត​វិញ គឺ​ប្រើ​ពេល​ជា​ច្រើន​ថ្ងៃ រហូត​យប់​ជ្រៅ​ក៏​ឃើញ​។ ជាក់ស្តែង​រឿង​ចុង​ក្រោយ​ថត​ជាមួយ ឆ​ន សុ​វ​ណ្ណា​រាជ ប្រើ​ពេល​៥​ខែ ទើប​ថត​ចប់ ដែល​ជា​វេលា​យូរ​។

យ៉ាងណា​នាង សូម​លើកទឹកចិត្ត​ដល់​តារាភាពយន្ត​រលក​ក្រោយ​ត្រូវ​ចេះ​តស៊ូ​លើ​អាជីព​ដែល​ខ្លួន​ស្រឡាញ់​។ ម្យ៉ាង​នាង​ក៏​ចាស់ទុំ​លើ​សិល្បៈ ទើប​ចង់​សម្រាក​ទុក​ពេល​ខ្លះ ដើម្បី​ខ្លួនឯង និង​គ្រួសារ​វិញ​ម្តង​។

សុគន្ធ នី​សា បាន​រៀប​ការ​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ ជាមួយ​អាណិកជន​ខ្មែរ​មក​ពី​រដ្ឋ​ឡូ​វែ​ល​ល៍ សហរដ្ឋអាមេរិក លោក ចៅ សម្បត្តិ ដែល​ជានា​យក​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មែន​ញូ​ឡាយ នៅ​កម្ពុជា តែ​ក្រោយ​ការ​ជិត​៣​ឆ្នាំ​នេះ នី​សា នៅ​មិន​ទាន់​ពពោះ​កូន​ដំបូង​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ