ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស្រី​លក្ខណ៍ តើមានរឿង​អ្វី ទើប​នាង​យំ​បែប​នេះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អ្នក​នាង​ទូច ស្រី​លក្ខណ៍ ពេល​នេះ​ជីវិត​កំពុង​ស្រពោន បាក់ទឹកចិត្ត ។ ច្រើន​ខែ​មក​ហើយ នាង​បែកបាក់​ស្វាមី ហើយ​ព្យាយាម​លាក់បាំង រហូត​ទាល់តែ​ទ្រាំ​លាក់​តទៅ​ទៀត​លែង​បាន…

រាជធានី​ភ្នំពេញ ៖​អ្នក​នាង​ទូច ស្រី​លក្ខណ៍ ពេល​នេះ​ជីវិត​កំពុង​ស្រពោន បាក់ទឹកចិត្ត ។ ច្រើន​ខែ​មក​ហើយ នាង​បែកបាក់​ស្វាមី ហើយ​ព្យាយាម​លាក់បាំង រហូត​ទាល់តែ​ទ្រាំ​លាក់​តទៅ​ទៀត​លែង​បាន ។

ទូច ស្រី​លក្ខណ៍ និង​ស្វាមី​បរទេស​បាន​រៀប​ការ​តាម​ប្រពៃណី ហើយ​ទីបំផុត​ក៏​បែកបាក់ ។ អ្នក​នាង​ទូច ស្រី​លក្ខណ៍ ស្ទើរតែ​តាំង​ជំហរ​លែង​បាន ដោយសារ​មិន​នឹក​ស្មានថា ជួប​រឿង​សោកសៅ​នៃ​ជីវិត​បែប​នេះ ។ នាង​ដេក​កើតទុក្ខ​រាល់ថ្ងៃ ចង់​ក្លាយជា​រោគ​ចិត្ត ដ្បិត​ទទួលយក​មិន​បាន ព្រោះ បង​ៗ​នៅ​ក្នុង​រង្វង់​គ្រួសារ ម្នាក់​ៗ មាន​ស្នេហា​រឹង​មាំ ប្រកបដោយ​សុភមង្គល ។

ដោយ​ជាតា​រា​ល្បី​សាង​ស្នាដៃ​បានជា​ច្រើន នា​ពេល​កន្លង​មក​ទើប​តារា​រាង​ខ្ពស់​រូប​នេះ ប្រឹង​ជម្នះ ហើយ​បាន​តាំង​ជំហរ ប្រមូល​អារម្មណ៍​ឡើង​វិញ ដើម្បី​កូនប្រុស និង​ការ​រាប់អាន​ញាតិ​មិត្ត ។ «​ទោះ​បី​ជីវិត​មាន​បញ្ហា​លំបាក​យ៉ាងណា យើង​ត្រូវ​ប្រឹង​ញញឹម​ទាំង​ទឹកភ្នែក​ដើរទៅ​មុខ កុំ​ចុះចាញ់​ឲ្យ​សោះ​!»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ទូច ស្រី​លក្ខណ៍ ក្រោយ​ពេល​ចេញ​ចម្រៀង​មួយ បទ​«​ទៅ​ចុះ​ឈឺ​ប៉ុណ្ណឹង​បាន​ហើយ​»​។

នាង​បាន​យំ រៀបរាប់​ថា «​អត់​ដែល​គិត​ថា​យើង​ជួប​រឿង​បែប​នេះ​ទេ ។ ពេល​មាន​ហេតុការណ៍​កើតឡើង​ក្នុង​គ្រួសារ ចេះ​តែ​សួរ​ខ្លួនឯង​ថា នេះ​ជា​ការណ៍​ពិតមែន អត់ ឬ​ក៏​ជា​រឿង​ធម្មតា ។ ប៉ុន្តែ យូរ​ទៅ​ៗ ទំហំ​នៃ​បញ្ហា​ក៏​កាន់តែ​ចាក់​ឫស រហូត​ក្លាយជា​ភ្នំ​សង្កត់ ដែល​យើង​ប្រឈម ហើយ​ប្រឹង​ទាញ​ចេញ​ឲ្យ​ស្រាល ។ ចាប់តាំងពី​ពេល​នោះ មក​នាង​ខ្ញុំ​បាត់បង់​ភាព​ស្រស់ស្រាយ ទៅ​ណា​មក​ណា នៅ​ក្នុង​កម្មវិធី អ្វី​ៗ​លាក់​វិបត្តិ​ក្នុង​ចិត្ត រហូត »​។

យ៉ាងណា​ក្ដី ទូច ស្រី​លក្ខណ៍ ថា​« រឿង​នេះ​មិន​បណ្តោយ​ឲ្យ​នាង​ខ្ញុំ​ដួល​ឡើយ នាង​ខ្ញុំ​ឲ្យ​គេ​ទៅ​ចុះ ។ ជំហរ​របស់​នាង​ខ្ញុំ​គឺ​មានកូន​ប្រុស​ម្នាក់​ជា បេះដូង កែវភ្នែក​នៅ​ចាំ​មើលថែ​ថ្នម ។ មួយទៀត​នៅ​មាន​មិត្តភក្តិ ការងារ​សិល្បៈ​ល្អ ការ​អាណិត​នាង ពី​សាច់ញាតិ មហាជន ដែល​ជា​ទឹកចិត្ត​ជម្រុញ ។ កុំ​ព្រោះតែ​រឿង​នោះ​ជីក​កប់​ជីវិត​ឲ្យ​អាប់ ឲ្យ​គេ​ទៅ​ចុះ នាង​ខ្ញុំ​អាច​រឹង​មាំ​បាន មិន​ចុះចាញ់​ជា​ដាច់ខាត​» ។

អ្នក​នាង​ទូច ស្រី​លក្ខណ៍ ថា​នាង​មាន​ផែនការ ជា​ច្រើន​នៅ​លើ​អាជីព​សិល្បៈ​មិន​អាច​ចោល​បាន ពិសេស​ការ​ចេញ​បទ​ចម្រៀង ព្រោះ មួយ​បទ​ៗ ដែល​ផ្សាយ​ទៅ មានការ​គាំទ្រ ក្លាយជា​កម្លាំងចិត្ត​របស់​នាង ។

រឿង​ស្នេហា ទូច ស្រី​លក្ខណ៍ ថា​មិន​គិត​ទៀត​ទេ ក្រៅពី​ការងារ និង​មើលថែ​កូន «​បើ​យើង​មិន​រឹង​មាំ​អ្នក​ណា​គេ​ទៅ​ជួយ​យើង​បាន មាន​តែ​ខ្លួនឯង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ