រាជធានីភ្នំពេញ ៖ ដើម្បីរឹតចំណងស្នេហ៍អោយកាន់តែស្អិតរមួតថែមមួយកម្រិតទៀតនោះ តារាចម្រៀងលោក ជី ដេវីដ បានទិញរថយន្ត Roll Royce ដ៏ថ្មីស្រឡាងមួយគ្រឿង ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ ជាកាដូសម្រាប់ ទេព បូព្រឹក្ស។

រថយន្តដែល ជី ដេវីដ ទិញនាពេលនេះជារថយន្តប្រភេទ ROLLS ROYCE GHOST ដែលមានតម្លៃប្រហាក់ប្រហែលជាង៣០ម៉ឺនដុល្លារ នេះបើគិតលើតំលៃទីផ្សារនៅប្រទេសអាមេរិក ហើយវាក៏ជាប្រភេទរថយន្តដ៏ប្រណីតមួយផងដែរ។ រថយន្តថ្មីមួយគ្រឿងដែលបានទិញនាពេលនេះត្រូវលោក ជី ដេវីត អះអាងថា គឺជាកាដូពញ្ញាក់អារម្មណ៍សម្រាប់ ទេព បូព្រឹក្ស សម្រាប់ខួប៤ឆ្នាំនៃចំណងស្នេហារបស់ពួកគេផងដែរ។

តារាចម្រៀងលោក ជី ដេវីដ បានបង្ហោះសារថា Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់៤ឆ្នាំ anniversary។ លោកបញ្ជាក់ថា ផ្លូវដើរមកវែងឆ្ងាយឧបសគ្គក៏ច្រើនរាប់មិនអស់ ការលំបាក តស៊ូ រហូតមកដល់ពេលនេះ ហើយបងក៏គិតថា កាដូនេះក៏ជារសជាតិជីវិតថ្មីដែលយើងសាងឡើងពីដៃទទេ ក៏អាចចាត់ទុកជាការចងចាំដ៏ពិសេសពិសាលមួយនៅក្នុងចំណែកជីវិតមួយនេះ។

ពួកយើងនឹងដើរទៅមុខជាមួយគ្នារួមសុខរួមទុក្ខ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតគូរមួយនេះ I Love you @TEP BOPREK ហើយជាចុងក្រោយ ក៏សូមអរគុណដល់បងប្អូនល្អទាំងអស់គ្នា ក៏ ដូចជាអរគុណ ហ្វេន សម្រាការលើកទឹកចិត្ត និងជំរុញអោយពួកយើងឆ្ពោះទៅមុខ ។ សូមចងចាំថា ជឿជាក់លើខ្លួនឯង ក្រោយឈរជំនះនឹងឧបសគ្គជីវិត ដែលជាកម្មផលនៃធម្មជាតិ ភាពអំណត់នឹងនាំអ្នកទៅកាន់ភាពជោគជ័យ។

ជាការកត់សម្គាល់ បើទោះបីជាទាំង ជី ដេវីដ និង ទេព បូព្រឹក្ស បានចាកចេញពីផលិតកម្មហង្សមាស មកធ្វើជាតារាចម្រៀងឯករាជ្យនាពេលនេះក៏ដោយ ប៉ុន្តែអ្នកទាំងពីរនៅតែមានទីផ្សារជាបន្តបន្ទាប់ដដែល។ ទោះជាយ៉ាងណា ទោះបីជាឈានមកដល់ចំណុចកាន់តែជោគជ័យនាពេលនេះក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះអ្នកទាំងពីរនៅមិនទាន់ប្រកាសពីពេលវេលារៀបមង្គលការនៅពេលណានៅឡើយទេ បើទោះបីជាគេដឹងថា អ្នកទាំងពីរបានសម្រេចរួមរស់នៅក្រោមដំបូលផ្ទះតែមួយរួមគ្នាក៏ដោយ៕

ចែករំលែកព័តមាននេះ