រាជធានីភ្នំពេញ ៖ ក្រោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាហាក់ធូរស្បើយបន្តិច ការងារសិល្បៈក៏ហាក់កំរើកឡើងវិញ នាំឲ្យអ្នកសិល្បៈមួយចំនួនចាប់ផ្តើមមមាញឹកនៅក្នុងការងារបណ្តើរៗ ស្រាប់តែតារាស្រីល្បីៗ៣ដួង ក៏បានកែប្រែរូបកាយកាន់តែប្លែក នាំគ្នាប្តូរម៉ូដថ្មី កាត់ខ្លីតាមបែបស្ទីលកូរ៉េ យ៉ាងស្រស់ស្អាត ។

តារាស្រី៣ដួងនេះ ក្រៅពីភាពល្បីល្បាញដូចគ្នា ចំណង់ចំណូលចិត្តនៃការលេងស្ទីលម៉ូដសក់ក៏ហាក់ដូចគ្នាដែរ ដោយគេបានឃើញអ្នកនាង គង់ចាន់ស្រីមុំ ដែលមានកូនមួយជាមួយស្វាមីលោក សីហា, កញ្ញា សុភ័ក្រ កុសុម៉ា តារាស្រីសំបុរស្រអែមស្រស់ និងពូកែសម្តីឡិកឡក់ឲ្យទស្សនិកជនទប់សំណើចមិនបាន និងតារាចម្រៀងលេងស្ទីលបែបកូរ៉េ និងកញ្ញាទេព បូព្រឹក្ស បានជ្រើសស្ទីលកាត់សក់ខ្លីដូចគ្នា បានធ្វើអោយមហាជនសរសើរយ៉ាងខ្លាំងទៅនឹងសម្រស់ម៉ូដសក់ខ្លី សាកសមទៅនឹងទម្រង់មុខរបស់ពួកគេ ។



បើទោះបីជាមានរសនិយមសក់ខ្លីត្រឹម.ក យ៉ាងណាក៏ដោយ តែតារាស្រីទាំង៣ បានច្រើនយកពណ៌សក់ខុសៗគ្នា ក្នុងនោះកញ្ញាទេព បូព្រឹក្ស បានជ្រើសយកសក់ខ្មៅខ្លីជាមួយនឹងការហាយឡាយពណ៌នៅខាងមុនបន្តិច និងកញ្ញាសុភ័ក្រ កុសុម៉ា បានយកជ្រើសយកសក់ខ្លីជាមួយនឹងហាយឡាយសក់ពណ៌ល្បើងយ៉ាងស្រស់ស្អាត ចំណែកអ្នកនាង គង់ ចាន់ស្រីមុំ បានជ្រើសយកសក់ខ្លីហាយឡាយខៀវបែបពណ៌ចំរុះយ៉ាងស្រស់ស្អាតផងដែរ ។


គួរបញ្ជាក់ផងដែរថា បន្ទាប់ពីតារាស្រីល្បី៣ដួងរូបនេះ បានកាត់សក់ខ្លីរួចមក ក៏មានអ្នកគាំទ្រមួយចំនួនបានកាត់សក់ខ្លីតាមផងដែរ នេះក៏ព្រោះតែវាជាស្ទាយថ្មីសម្រាប់អ្នកសិល្បៈ ហើយម៉ូដសក់ខ្លីបែបកូរ៉េ ក៏កំពុងពេញនិយមក្នុងចំណោមស្រទាប់យុវវ័យនៅខ្មែរផងដែរ ៕




ចែករំលែកព័តមាននេះ