រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីដែលមានរាងស្តើងសិចស៊ី និងកំពុងក្តោបបានប្រជាប្រិយភាពខ្លាំងនៅក្នុងសង្គមសិល្បៈ នាង ដួង ម៉ានិច ទោះបីជាមានវ័យច្រើនបន្តិចមែន តែនាងហាក់សំបូរមន្តស្នេហ៍ណាស់ ជាពិសេសគឺបុរសសង្ហាវ័យក្មេងជាងនាងតែម្តង ធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាខ្លាំងថា តើនាងមានគន្លឹះអ្វីទៅ? ទើបអាចថ្ពក់បានបុរសក្មេងដល់ទៅ ២ រូបតាមមើលថែជាប់ខ្លួនជាប្រចាំ។

រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងសម្តីផ្អែម ពូកែរាំកាច់ចង្កេះ និងមានភាពហានក្លាក្នុងការថតភាពយន្ត បញ្ចេញសាច់ខ្លួនឱបរឹតជាមួយនឹងលោក ទេព រិនដារ៉ូ ក្នុងរឿងបុរាណមួយនោះ បានបណ្តើរបុរសសង្ហាមួយរូបទៀតហើយ នោះគឺ Lydezz ដែលជាតារា YOUTUBER ម្នាក់ដែលកំពុងមានប្រជាបិយភាពខ្លាំងក្នុងស្រទាប់យុវវ័យ។

បុរសសង្ហាវ័យក្មេងនេះ តែងតែឃើញមានវត្តមានជាមួយនឹងនាង ដួង ម៉ានិច ជាប្រចាំ ថែមទាំងបានបង្កើតភាពសិ្នតស្នាលយ៉ាងផ្អែមល្អែមជាមួយគ្នាទៀតផង ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលតារាសម្តែងស្រីរាងតូចច្រឡឹង បណ្តើរនិងបង្កើតភាពផ្អែមល្អែមដូចគូរស្នេហ៍ជាមួយនឹងប្រុសក្មេងនោះ ។

គេនៅចាំបានថា ដួង ម៉ានិច និងតារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ តែងធ្វើឲ្យមហាជននិងអ្នកគាំទ្រ ចាប់អារម្មណ៍ខ្លាំងលើសកម្មភាពផ្អែមល្ហែម ស្អិតរមួតនិងការផ្ញើសារយ៉ាងស្វីតៗឲ្យគ្នាទៅវិញទៅមក រហូតមានវីដេអូខ្លះបានបង្ហាញឲ្យមហាជនបានឃើញថា អ្នកទាំងពីរមានភាពស្និទស្នាល ដូចជាគូរស្នេហ៍ដែលមិនអាចឃ្លាតគ្នាបាន តែក៏មិនមាននរណាបានដឹងច្បាស់ថា អ្នកទាំងពីរសាងស្នេហាពិតប្រាកដ ឬគ្រាន់តែជាការសម្តែងទាក់ទាញចំណាប់អារម្មណ៍មហាជន ។

តែអ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍លើនាងដួង ម៉ានិច មួយកម្រិតទៀតនោះ គឺនាងពិតជាមានភាពក្លាហានណាស់ មានមន្តស្នេហ៍ណាស់ ព្រោះកាលពីប៉ុន្មានថ្ងៃមុននេះនាង ដួង ម៉ានិច បានបណ្តើរបុរសសង្ហាវ័យក្មេងទាំង២រូប គឺ ថៃ អតិជាតិបុត្រ និងជាតារា YOUTUBER លោក Lydezz ចូលរូមនៅក្នុងកម្មវិធីជាមួយគ្នាទៀតផង និងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន និងក្រសែភ្នែករាប់រយគូសម្លឹងមើល នៅក្នុងកម្មវិធី។ ហេតុដូចនេះហើយ មហាជនបានឃើញ និងលើកឡើងថា តារាសម្តែងស្រីរូបនេះ តែងតែទទួលបានការមើលថែពីបុរសសង្ហារវ័យក្មេងទាំង២ ដូងនេះនៅជាប់ខ្លូនជាប្រចាំ។

គួរបញ្ជាក់ផងដែរថា ដួង ម៉ានិច ក្រៅពីទទួលបានប្រជាប្រិយភាពនៅក្នុងសិល្បៈជាខ្លាំងនាពេលបច្ចុប្បន្ននេះ ក្នុងនោះរូបនាងក៏កំពុងតែទទួលនាងភាពជោគជ័យនៅក្នុងវិស័យជំនួញផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ