រាជធានីភ្នំពេញ ៖ តារាសម្តែង និងមានរបរខាងក្រៅជាអ្នកលក់អនឡាញ អ្នកនាង ហែម សុជាតា ធ្លាប់បានឆ្លងកាត់ការសម្តែងកាលពីមុន។ ក្រោយពេលក៏មមាញឹកជាមួយអាជីពផ្ទាល់ខ្លួន និងរបររកស៊ី ក៏ផ្អាកផ្អិបមួយរយៈកាលធំ។ នៅពេលដែលចាប់ផ្តើមមានការចាប់អារម្មណ៍អ្នកនាងដ៏យេរៗរូបនេះបានប្រកាសវាយលុកឡើងវិញ។
ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលជាក់ជាមិនខាន នៅពេលដែលដឹងថា អ្នកនាង សុជាតា ដែល អង្គុយតែឡាយលក់អនឡាញ សម្ញែងសាច់ទ្រូង ហើយមានសភាពពិតប្រាកដជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរម្នាក់។ មនុស្សជាច្រើនឃើញសម្បកកាយរបស់អ្នកនាង លួចគួចចិត្ត គិតថា ជាមនុស្សស្រីបែបនេះ បែបនោះ។
យ៉ាងណាអ្នកនាង មិនយកនូវអារម្មណ៍គិតលើការវិភាគរបស់មនុស្សមួយចំនួនឡើយ។ អ្នកនាងផ្តោតលើការងាររកស៊ី និងរបរជាគ្រូបង្រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ។
អ្នកគ្រូ សុជាតា ដែលនិយមសម្ញែងដើមទ្រូង ធំស្អាត បង្ហោះលើបណ្តាញសង្គម បានអោយដឹងថា « អ្នកនាងបានក្លាយជាគ្រូបង្រៀនតាំងពីឆ្នាំ២០០៣ មកម្ល៉េះ។ ការក្តាប់តួនាទីជា គ្រូបង្រៀននេះ ស្របតាមគំនិតចង់បានរបស់លោកឪពុកជាគ្រូពេទ្យ ម្តាយជាមន្ត្រីគយ ចង់អោយក្លាយជាគ្រូ។ លុះក្រោយក ឃើញមានសម្រស់ស្រស់ស្អាត និងដងខ្លួនខ្ពស់ ក៏បានចូលថតសម្តែងរឿងអប់រំមួយជូនមណ្ឌល ព័ត៌មាន ស្ត្រីកម្ពុជា»។
ក្រោយពេលមានកិច្ចការផ្ទាល់ខ្លួន និងមុខរបរខាងក្រៅជាប់ដៃ បង្កអោយបាត់ឱកាសក្លាយជាតួសម្តែងម្នាក់អស់ជាច្រើនឆ្នាំ។ ទើបតែពេលនេះ គិតថា បើមានតួអង្គបែបណា ត្រូវតាមអត្តចរិក និងរូបរាង និងពេលវេលាសមស្រប នាងនឹងវិលមកសម្តែងវិញ។
ចំពោះរឿងដែលគេនិយាយមកលើយើង លើភាពសិចស៊ី ការតែងតួមិនសមគ្រូ នេះជាមតិរបស់គេ ដោយសារតែរូបភាពយេរៗទាំងនេះ ផ្តោតលើមុខរបរសព្វថ្ងៃ។ ប្រសិនបើបងៗស្ត្រីទាំងអស់ ចង់ស្អាតដើមទ្រូងល្អសមរាងកាយ អាចសួរនាំអ្នកនាងបានធានាថា ស្អាតតឹងណែនបានពិតៗតែម្តង។












ចែករំលែកព័តមាននេះ