ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បវរកញ្ញា​ពិភពលោក​និង​គ្រួសារ ត្រូវ​ចូល​មន្ទីរពេទ្យ ព្រោះតែ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​អាជ្ញាធរ​ទីក្រុង​របស់​ឥណ្ឌា បានឱ្យ​ដឹង​ថា តារា​សម្តែង​បូ​លី​វូ​ដ និង​ជា​អតីត​បវរកញ្ញា​ពិភពលោក លោកស្រី…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​អាជ្ញាធរ​ទីក្រុង​របស់​ឥណ្ឌា បានឱ្យ​ដឹង​ថា តារា​សម្តែង​បូ​លី​វូ​ដ និង​ជា​អតីត​បវរកញ្ញា​ពិភពលោក លោកស្រី Aishwarya Rai Bachchan និង​កូនស្រី​របស់​នាង Aradhya ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ណា​ន​ណា​វ៉ា​ធី (Nanavati) នៃ​ទីក្រុង​បុ​ម​បៃ កាលពី​យប់​ថ្ងៃ​សុក្រ​។

លោកស្រី Bachchan ជា​តារា​សម្តែង​ស្រី​ម្នាក់​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​កូនស្រី​របស់​នាង បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ស​ប្តា​ហ៍​មុន រួម​ជាមួយ​សមាជិកគ្រួសារ​ពីរ​នាក់​ផ្សេង​ទៀត​។

ប្តី​របស់​នាង គឺ​លោក Abhishek Bachchan និង​ឪពុកក្មេក Amitabh Bachchan ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដូច​គ្នា​នៅ​ទីក្រុង​បុ​ម​បៃ កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​កូ​វី​ដ​១៩ ចេញ​មក​វិជ្ជមាន​។ អ្នក​ទាំង​ពីរ ក៏​ជា​តារា​សម្តែង​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ពេល​នេះ ប្រទេស​ឥណ្ឌា មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប ១,០៥៤,២៤៧​ករណី ករណី​បាត់បង់​ជីវិត​សរុប ២៦,៤៧៦​ករណី និង​ករណី​ជា​សះស្បើយ​សរុប ៦៦២,៦៥២​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ