ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស ! ទើប​ដឹង​ប្រពន្ធ​របស់​លោក​ឆាយ វី​រៈ​យុទ្ធ ច្រៀង​ពិ​រោះ​មិន​ចាញ់​ស្វាមី​ប៉ុន្មាន​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឆាយ វី​រៈ​យុទ្ធ ជា​តារាចម្រៀង​ម្នាក់​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជា​ខ្លាំង​ទៅ​លើ​សំឡេង​ផ្អែម និង​ពូកែ​ខាង​ស្រែក​នោះ​បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​លោក​បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ ដែល​ជា​ការ​បកស្រាយ​ដោយ​ប្រពន្ធ​របស់​លោក ។ បទ​ចម្រៀង​ដែល​បកស្រាយ​ដោយ​ប្រពន្ធ​របស់​លោក​ឆាយ…

រាជធានី​ភ្នំពេញ ៖ លោក​ឆាយ វី​រៈ​យុទ្ធ ជា​តារាចម្រៀង​ម្នាក់​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជា​ខ្លាំង​ទៅ​លើ​សំឡេង​ផ្អែម និង​ពូកែ​ខាង​ស្រែក​នោះ​បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​លោក​បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ ដែល​ជា​ការ​បកស្រាយ​ដោយ​ប្រពន្ធ​របស់​លោក ។

បទ​ចម្រៀង​ដែល​បកស្រាយ​ដោយ​ប្រពន្ធ​របស់​លោក​ឆាយ វី​រៈ​យុទ្ធ មាន​ចំណងជើង​ថា​« គេ​ជា​ប្រពន្ធ អូន​ធ្លាប់​ជា​សង្សារ​» មួយ​នេះ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​មាន​អ្នក​ចូល​ស្តាប់​ជា​ច្រើន ពី​សំណាក់​អ្នកគាំទ្រ​របស់​តារាចម្រៀង​ប្រុស​រូប​នេះ ។

ដោយនៅ​ក្នុង​នោះ​បទ​ចម្រៀង​មួយ​ដែល​ជា​ស្នាដៃ​ដំបូង​របស់​ប្រពន្ធ​លោក​ឆាយ វី​រៈ​យុទ្ធ ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង ពី​សំណាក់​មហាជន​ជា​ច្រើន​ទៅ​លើ​ទឹកដម​សំឡេង ពីព្រោះ​តែ​ទឹកដម​មិន​ចាញ់​អ្នកចម្រៀង​អាជីព​ប៉ុន្មាន​នោះ​ទេ ជា​ពិសេស គឺ​ស្វាមី​ផ្ទាល់​តែ​ម្តង ។

យ៉ាងណាមិញ មហាជន​នៅ​មិន​ទាន់​ដឹង​នៅឡើយ​នោះ​ទេ​ថា លោក​ឆាយ វី​រៈ​យុទ្ធ អាច​យក​ភរិយា​របស់​ខ្លួន​ចូល​នៅ​ក្នុង​វិស័យ​សិល្បៈ​ដូច​រូប​ខ្លួន​ដែរ ពីព្រោះ​តែ​កាលពី​ពេល​ថ្មី​នេះ មហាជន​សង្កេត​ឃើញ​ថា លោក​ក៏​បាន​បង្កើត​ជា​ស្ទូ​ឌី​យោ​ផ្ទាល់​សម្រាប់​ការ​ហាត់​ច្រៀង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ឆាយ វី​រៈ​យុទ្ធ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយនឹង​ភរិយា​របស់​លោក​អស់​រយៈពេល​3​ឆ្នាំ​ជាង​មក​ហើយ ដោយ​បច្ចុប្បន្ន​នេះ​បាន​បន្សល់​នូវ​កូនស្រី​ដ៏​គួរ​អោយ​ស្រលាញ់​មួយ​រូប​ជា​ចំណងដៃ​ផង​ដែរ​៕

កែសម្រួលដោយ