រាជធានីភ្នំពេញ ៖ តារាសម្តែងស្រី ដែលបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមានប្រជាប្រិយភាពតាមបណ្តាញសង្គម ស្រីស្អាត ណាណា បានជួបរឿងអាក្រក់នៅក្នុងជីវិត ខណៈមានចោរមួយក្រុមបានចូលគាស់ផ្ទះយកបានរបរមួយចំនួន ។

ដំណឹងមួយនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់មហាជន បន្ទាប់ពីស្រីស្អាត ណាណា បានបង្ហោះតាមលើបណ្តាញសង្គមហ្វេសប៊ុក រួមនឹងសកម្មភាពស្រស់ៗរបស់ចោរចូលលួចរបស់របរ នៅក្នុងផ្ទះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ។

យ៉ាងណាមិញ នៅក្នុងសកម្មភាពចោរដែលបានចូលនៅក្នុងផ្ទះអតីតតារាសម្តែងរូបនេះ មិនមានបាត់បង់ទ្រព្យសម្បត្តិ និងរបស់មានតម្លៃមួយចំនួនដូចជាគ្រឿងអលង្ការ និងលុយនោះទេ ប៉ុន្តែបែរជាបាត់របស់ប្រើប្រាស់ស្រីទៅវិញដូចជា ឡេ គ្រឿងផាត់មុខ សំឡីជូតមុខ ទឹកអប់ រោមភ្នែក គូល័រភ្នែក និងសាប៊ូកក់ជាដើម ។

នេះបើយាងតាមការលើកឡើងរបស់ណាណា ពីការបាត់បង់របស់របរនៅក្នុងផ្ទះថា « ចាត់ទុកថា លាងស៊យទៅតាមអីវ៉ាន់ដែលវាយកទៅចុះ វាបានគាស់ហាងខ្ញុំ ខ្ញុំបានដាក់ពាក្យបណ្តឹងរួចហើយ បងប្អូនសូមប្រុងប្រយ័ត្នផងណា សំខាន់វាយកឡេ យកគ្រឿងផាត់មុខស្រីៗទៅធ្វើអី..? អីវ៉ាន់ដែលវាយកសុទ្ធតែរបស់ស្រីៗ ស្ទីមសែលពងត្រី លេក្លៀក សំឡីជូតមុខ ទឹកអប់ខ្ញុំ រោមភ្នែក គូល័រភ្នែក សាប៊ូកក់សក់ដែលខ្ញុំប្រើហើយ» មកដល់ត្រឹមព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០នេះ មិនទាន់មានដំណឹងបន្ថែមទៀតអំពើការចាប់បានចោរនោះទេ ប៉ុន្តែស្រីរូបនេះបានធ្វើពាក្យបណ្តឹងទៅតាមផ្លូវច្បាប់រួចមកហើយ ៕




ចែករំលែកព័តមាននេះ