រាជធានីភ្នំពេញ ៖ តារាចម្រៀង លី អ៊ីវ៉ាធីណា កំពុងតែស្ថិតនៅក្នុងអាជីពចម្រៀងមួយដែល មិនទាន់អាចឆក់ចិត្តអ្នកស្តាប់បាន ឬបទចម្រៀងល្អៗ ដូចពីមុន។ ប្រិយមិត្តដែលធ្លាប់គាំទ្រនាងដែលកំពុងជ្រកក្នុងផលិតកម្មថោន និងមានអ្វីដែលថ្មីដែលគេរៀបចំជូន ដើម្បីកុំអោយមានការប៉ែងជើងពីរលកក្រោយបាន ព្រោះនាងក៏មិនអន់ដែរ។
តារាចម្រៀងធ្នឹកបទចិន លី អ៊ីវ៉ាធីណា ហៅធីង ធីង នៅតែប្រកាសជាតារាចម្រៀងដដែល ដោយមិនទាន់អាចចាកចេញទៅណា។ ប៉ុន្តែតារាស្រីម្នាក់នេះ ហាក់នៅពាក់កណ្តាលទីប្រឡូកច្រើនឆ្នាំមកឃើញថា មានសន្ទុះមួយល្មមៗ ប៉ុន្តែនិយាយពីសំឡេងច្រៀងវិញមិនធម្មតា។ តារារូបនេះ ធ្លាប់បណ្តើមបានបទចម្រៀងលេចធ្លោច្រើនមកហើយ និងសម្បូរស្ទីលតុបតែងខ្លួនប្លែកៗ គយគន់មិនជិនណាយឡើយ។

បើរំលឹកពីប្រវត្តិសិល្បៈ នាងស្ថិតក្នុងក្រុមចម្រៀងផ្នែកនារី ដែលលេចធ្លោនាពេលបច្ចុប្បន្នកាលនៅផលិតកម្មដើមឡើយ។ ក្នុងនោះមាន ឱក សុគន្ឋកញ្ញា សុគន្ធ នីសា ជិន សិរីយ៉ា យក់ ឋិតរដ្ឋា ជាដើម ដូចនេះ ទើបគេមិនចង់ឃើញវត្តមាននាងនៅលើសិល្បៈនៅអែបម្ខាងខ្លាំងពេក ហើយផលិតកម្មគួរតែនិពន្ធបទថ្មីៗ អោយនាងបានច្រៀងច្រើនបទក្នុងមួយឆ្នាំៗ បន្តទៀត។
បើគិតពីចំនួនឆ្នាំនៃការប្រឡូកសិល្បៈរបស់ លី អ៊ីវ៉ាធីណា ឃើញថា ចង់យិនស៊ិនទៅហើយ។ នាងនៅតែជាតារាចម្រៀងដែលមហាជនចង់ឃើញ និងចង់ស្តាប់ទឹកដមសំឡេងដ៏ពីរោះរបស់នាង។ ធីណា បើច្រៀងបទទម្រង់មនោសញ្ចេតនាវិញគឺចាក់ដោតតែម្តង សំឡេងនាងច្រៀងត្រូវស្ទីលបែបនេះណាស់។ បទបែបមនោសញ្ចេតនាជាច្រើនបទហើយ ដែលតារាកូនកាត់ចិននេះ អន្ទងមិត្តអ្នកស្តាប់អោយស្លុងតាម។
យ៉ាងណា តារាដែលផ្លាស់ប្តូរទ្រនំផលិតកម្មពីមួយទៅមួយនេះ ហាក់ស្ងាត់ចេញបទចម្រៀង បន្ទាប់ពីផលិតកម្មចុងក្រោយ ដែលនាងនៅមិនសូវឃើញចេញបទអោយនាង។ ម្ល៉ោះហើយ ប្រិយមិត្តដែលធ្លាប់គាំទ្រនាងចង់ឃើញ ធីណា មានបទថ្មីៗដូចមុនអោយច្រើន និងមើលៗនាងផង ព្រោះនាងក៏ស្ថិតតារាលេចធ្លោ ដូចតារាជួរមុខដទៃដែរ។ ធីណា ក្រៅពីសិល្បៈ នាងលក់ផលិតផលដូចតារាមួយចំនួន ហើយក៏មានបើកហាង អាហារដ្ឋានមួយ កន្លែង ក្បែរវីហ្វ្រេនបឹងត្របែក យូរមកហើយដែរ។










ចែករំលែកព័តមាននេះ