រាជធានីភ្នំពេញ ៖ គ្រាន់តែនិយាយដល់ឈ្មោះ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន សឹងតែគ្រប់គ្នាមិនថា មនុស្សប្រុស ឬមនុស្សស្រីទេ ពិតជាសរសើរមិនដាច់ពីមាត់ពីរូបសម្រស់ស្រស់សោភា ទឹកមុខពោរពេញដោយមន្តស្នេហ៍ ឯរូបរាងវិញ គឺស្អាតសិចស៊ីជាទីប៉ងប្រាថ្នារបស់កន្លង់ទាំងពួង ។

ខណៈមហាជនកំពុងអន្ទះស្សាចង់ដឹងថា តើនរណានឹងអាចគ្រងបេះដូងស្រីស្អាត ធ្មេញច្រពឹស ដែលយូរៗម្តងលេចមុខសម្តែងក្នុងរឿងភាគ និងខ្សែភាពយន្ត ក្រោយពីនាងប្រកាសជាលក្ខណៈលេងសើចបន្លំមែនថា នាងនឹងរៀបការឆ្នាំក្រោយ ព្រោះឆ្នាំនេះមានជំងឺរាតត្បាតកូវីដ១៩នោះ ស្រាប់ជាថ្មីម្តងទៀតស្រីស្រស់សោភារូបនេះ កាន់តែវែងឆ្ងាយទៅមុខទៀតដោយបង្ហោះរូបភាពស្រស់ស្អាតជាច្រើននៅមាត់សមុទ្រ និងពោលពាក្យយ៉ាងផ្អែមល្អែមថា «I miss you so much» ធ្វើឲ្យអ្នកគាំទ្រកាន់តែចង់ដឹងថា នាងនឹកនរណា ។

មែនទែនទៅស្រីស្អាតសាច់ស.ខ្ចី សម្តីពិរោះ និងមុខមានមន្តស្នេហ៍ដែលមិនធ្លាប់លឺថា នាងឆ្លងកាត់ការកែសម្រស់នោះធ្វើឲ្យអ្នកគាំទ្រចង់សើចផង ចង់យំផង ព្រោះដំបូងៗគិតថា នាងបែបនឹកបុរសដែលឆក់យកបេះដូងនាងបាន តែការពិត គឺសម្រស់ឆ្នេរសមុទ្រកោះម៉ាល់ឌីវសោះ ដែលឆក់យកបេះដូងស្រីស្អាតនេះ ។

យ៉ាងណាមិញ បើទោះជាមានវ័យក្បាល ៣០ ក្តីតែនាងហ៊ិន ច័ន្ទនីរ័ត្ន នៅតែជាតារាស្រីដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនទៅលើភាពស្រស់ស្អាត និងជីវិតនៅលីវរបស់នាងដែលពោរពេញទ្រព្យសម្បត្តិ ឡានទំនើប និងមុខជំនួញនៅក្នុងដៃក្រៅពីអាជីពសិល្បៈ ។

ងាកទៅមើលរូបសម្រស់នាងវិញ ពិធីការិនី និងជាតារាសម្តែងរូបនេះបានបង្ហាញរូបភាពយ៉ាងស្រស់សោភាជាមួយនឹងការគ្រងឈុតបែបវែងគ្រប់ម៉ូតនៅឯនាយសមុទ្រ នៃឆ្នេរកោះម៉ាល់ឌីវ ដែលធ្វើអោយសម្រស់របស់ ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទទទួលបានភាពស្រស់ស្អាតថែមទៀតនេះក៏ព្រោះតែពិធីការរិនីរូបនេះមានរាងតូចច្រឡឹង និងអំណោយផលរូបសម្រស់ពីធម្មជាតិ តាំងពីដើមមកម្លេះ ។

យ៉ាងណាមិញ ពិធីការិនី ដែលមិនធ្លាប់មានរឿងអាសូវ និងមានប្រវត្តិស្នេហ៍ទាក់ទងជាមួយនឹងបុរសណាមួយរូបនេះ តែងតែទទួលបានការកោតសរសើរពីសំណាក់មហាជនទាំងក្មេង និងចាស់ផងដែរនោះ ទៅលើរូបរាង និងអកប្បកិរិយាទន់ភ្លន់ ៕






ចែករំលែកព័តមាននេះ