រាជធានីភ្នំពេញ ៖ ឪពុកបង្កើតស្រីស្អាតពូកែរាំរបស់សមាជិកក្រុមរាំដ៏មានប្រជាប្រិយភាព OMG បានចេញមុខបកស្រាយនូវការរិះគន់ដែលជាប់ទាក់ទងកូនស្រី និងរឿងរ៉ាវមួយចំនួនទៀត ក្រោយពីសាធារណៈជនមិនឃើញមានមានវត្តស្រីស្រស់ តែ ស៊ុនសុដាលីកានៅក្នុងក្រុម ។

លោក តែ ស៊ុនណាង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះបានច្រានចោលនៅព័ត៌មានដែលថា មេក្រុមរបស់ OMG បានបណ្តោញកូនស្រីចេញពីក្រុមដែលវាមិនមែនជារឿងពិតនោះឡើយទើបបានជាលោកលើកឡើងថា « តាមពិតខ្ញុំមិនចង់លូកដៃ និងបកស្រាយអ្វីច្រើនដែរ តែវាបានប៉ះពាល់ដល់កិត្តិយកូនស្រីខ្ញុំ ក្នុងនាមខ្ញុំជាឪពុកខ្ញុំនឹងបកស្រាយកុំអោយពួកគាត់មានការយល់ច្រឡំមកលើកូនស្រីខ្ញុំ ក្នុងការគ្មានវត្តមានក្នុងក្រុម OMG មួយរយៈកន្លងមក ។

មានប្អូនម្នាក់ (សុំមិនបញ្ចេញឈ្មោះ និង Profile ( ទុកកិត្តិយសអោយ)) ថា កូនស្រីខ្ញុំត្រូវមេក្រុមបណ្តេញចេញពីក្រុម ដោយគាត់មិនដឹងអ្វីសោះថា កូនស្រីខ្ញុំបាត់ពីក្រុមដោយសារមូលហេតុអ្វីពិតប្រាកដ» ។

ដោយក្នុងនាមជាឪពុកមិនចង់មានការប៉ះពាល់កាន់តែខ្លាំងទៅដល់កូនស្រីជាទីស្រលាញ់ និងអាចប៉ះពាល់ទៅដល់សុខភាពរបស់កូនស្រី ដែលកំពុងតែសម្រាលព្យាបាលអំពីជំងឺផងដែរនោះ លោកក៏បានបន្តថា «បើប្អូនៗមិនដឹងអំពីមូលហេតុអ្វីច្បាស់ពីកូនស្រីខ្ញុំ សូមមេត្តាប្អូនៗ និងមិត្តៗទាំងអស់ទុកអោយកូនស្រីខ្ញុំបានព្យាបាលជម្ងឺដោយស្ងប់ស្ងាត់ផង គាត់ និងប្រឡូកក្នុងវិស័យសិល្បៈ និងទៅជួប Fanៗរបស់គាត់វិញ នៅពេលណាគាត់បានជាស្បើយល្អប្រសើរឡើងវិញ តែប្រើក្នុងរយៈពេលយូរ» ។

គួរបញ្ជាក់ផងដែរថា ស្រីស្អាតលីកា បានប្រកាសប្រាប់មហាជនដែលជាអ្នកគាំទ្ររបស់នាងរួចមកហើយ កាលពីខែឧសភាកន្លងទៅនេះទៅលើការបាត់មុខមិនមានវត្តមាននៅក្នុងក្រុមពីព្រោះតែរូបនាងមានជំងឺឆ្អឹងខ្នង និងធ្វើការវះកាត់ទទួលបានជោគជ័យរួចមកហើយ គ្រាន់តែពេលនេះត្រូវការពេលវេលាមួយរយៈពេលវែង ដើម្បីអោយស្ថានភាពជំងឺប្រសើរឡើងវិញតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ