ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ប៉ែន សុ​ផា​នី ជួប​រឿង​ពិបាកចិត្ត​ខ្លាំង​ក្រោយ​ម្តាយ​ប​ញ្ជូ​ល​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ជើង​ចាស់​ដែល​មាន​ប្រជាប្រិយ តាំងពី​សម័យ​ជំនាន់​៧០​ជាង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​អ្នក​នាង ប៉ែន សុ​ផា​នី បាន​នឹង​កំពុង​តែ​ជួប​ទុក្ខ​ធ្ងន់​ជា​ខ្លាំង ក្រោយ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ត្រូវ​បា​នប​ញ្ជូ​ល​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​អាកា​រៈ​ជំងឺ​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​ឡើង ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ជើង​ចាស់​ដែល​មាន​ប្រជាប្រិយ តាំងពី​សម័យ​ជំនាន់​៧០​ជាង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​អ្នក​នាង ប៉ែន សុ​ផា​នី បាន​នឹង​កំពុង​តែ​ជួប​ទុក្ខ​ធ្ងន់​ជា​ខ្លាំង ក្រោយ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ត្រូវ​បា​នប​ញ្ជូ​ល​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​អាកា​រៈ​ជំងឺ​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​ឡើង ។

មក​ដល់​ពេល​នេះ ម្តាយ​របស់​តារា​សម្តែង​ស្រី​វ័យ​៧០​ឆ្នាំ​រូប​នេះ​បាន​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​រុ​ស្សី ដោយ​កំពុង​តែ​រង់ចាំ​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ ពីព្រោះ​តែ​ស្ថានភាព​ជំ​ងី​របស់​ម្តាយ អ្នក នាង​ប៉ែន សុ​ផា​នី បាន​ឈាន​ដល់​ដំណាក់​ការ​ចុង​ក្រោយ​ក្នុង​ការ​ព្យ​បាល​ជំងឺ​មួយ​នេះ ។

យាង​តាម​ការ​បង្ហោះ​របស់​ក្រុម​សិល្បករ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​បាន​លើក​ឡើង​ថា ម្តាយ​របស់​តារា​សម្តែង​ប៉ែន សុ​ផា​នី មាន​ជំងឺមហារីក​ស្បូន «​ម្តាយ​របស់​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ប៉ែន សុ​ផា​នី កំពុង​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ​រុ​ស្សី ដោយសារ​ជំងឺមហារីក​ស្បូន​ដំណាក់កាល​ចុង​ក្រោយ ក្នុង​វ័យ​៧០​ឆ្នាំ​» ។

យ៉ាងណាមិញ ស្ថានភាព​ជំងឺ​ម្តាយ​អ្នក​នាង ប៉ែន សុ​ផា​នី បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​រយៈពេល​៦​ថ្ងៃ​ហើយ ប៉ុន្តែ​ស្ថានភាព​ជំងឺ​មិន​ទាន់​មានការ​អន់​ថយ​នៅឡើយ​នោះ​ទេ នេះ​ក៏​ព្រោះតែ​អ្នក​ម្តាយ​របស់ អ្នក​នាង ប៉ែន សុ​ផា​នី មាន​ជំងឺមហារីក​ស្បួ​ន​រយៈពេល​១០​ឆ្នាំ​ជាង​មក​ហើយ​៕

កែសម្រួលដោយ