រាជធានីភ្នំពេញ ៖ មានការងឿងឆ្ងល់ ដែលមានភាពកត់សម្គាល់ប្លែកៗបានកើតឡើងចំពោះ សុន ស្រីពេជ្រ ក្នុងពេលសម្រាលកូនប្រុសកាលពីពេលថ្មីៗនេះ។ ម្នាក់ៗបានបង្ហាញនូវការតាមដាន ហើយឃើញមានពេលញឹកញាប់ដែរ តារាស្រគត់ស្រគំរូបនេះ បង្ហោះសាផ្តោះផ្តងប្លែកៗ ដែលហាក់មិនសប្បាយក្នុងផ្លូវចិត្ត។

ប្រការនេះ បានក្លាយជាប្រធានបទមួយថ្មី ហើយមានការដេញដោលចង់ដឹងការពិត ខណៈអ្នកចម្រៀងរូបនេះ នៅមិនទាន់ទម្លាយអោយច្បាស់នៅឡើយ។ នៅមិនទាន់មានអ្នកណាមួយហ៊ានសួរនាំបញ្ហាយ៉ាងណារបស់ សុន ស្រីពេជ្រនោះទេថា រាល់ថ្ងៃនេះដួងចិត្តរបស់នាង ស្ថិតនៅលើបញ្ហាអ្វីខ្លះ។
ចំណុចប្លែកៗ បានកើតឡើង ក្នុងនោះក្នុងអាក់ខោនហ្វេសប៊ុកផ្លូវការរបស់នាង មិនមានដាក់រូបស្វាមីជាមួយគ្នាឡើយ។ ប្រការមួយទៀត ការសម្រាលកូនប្រុសលើកមុននេះ នាងសម្រចដាក់ឈ្មោះជាត្រកូលរបស់នាង «ពេជ្រ វឌ្ឍនា» ។ លើសពីនេះ នៅថ្ងៃសម្រាលកូនអវត្តមានស្វាមី ដែលសម្រាប់ភរិយា និងប្តីថ្ងៃសំខាន់ គឺឆ្លងទន្លេនេះហើយ ដែលមើលថែគ្នា ទោះរវល់បែបណា។ ចំណុចបន្ត គឺសកម្មភាពរូបថតបង្ហោះថ្មីៗចុងក្រោយ មិនសូវឃើញ ស្រីពេជ្រ ផ្តោតរូបជាមួយស្វាមី ក្រៅពីជាមួយក្រុមសាច់ញាតិ។

ជាការកត់សម្គាល់ ជីវិតស្វាមីភរិយា នៅថ្ងៃសម្រាលបុត្រ គឺជាថ្ងៃដ៏ពិសេសណាស់ ដែលស្វាមីគ្រប់រូបដាច់ខាតត្រូវតែផ្តល់កំលាំងចិត្ត មើលថែភរិយា បើទោះបីជាមានកិច្ចការរវល់យ៉ាងណាក៏ដោយ ក៏ស្វាមីត្រូវតែនៅក្បែរភរិយា ដើម្បីលើកទឹកចិត្តពេលដែលភរិយាសម្រាល។
ប៉ុន្តែសម្រាប់តារាចម្រៀង សុន ស្រីពេជ្រ គេសង្កេតឃើញថា មិនឃើញស្វាមីរបស់នាងមកមើលថែឡើយ បើទោះបីជាសម្រាលហើយ ក៏នៅតែមិនឃើញវត្តមានស្វាមីនាងមកមើលដែរ។
អ្វីដែលធ្វើឲ្យមហាជនសង្ស័យថែមទៀតនោះ កូនប្រុសបណ្តូលចិត្តរបស់ សុន ស្រីពេជ្រ ដែលទើបនឹងសម្រាល កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា នោះ ត្រូវបានតារាចម្រៀងរូបនេះ សម្រេចចិត្តមិនយកឈ្មោះត្រកូលស្វាមីមកដាក់ឲ្យកូនឡើយ ពោលគឺនាងសម្រេចដាក់ឈ្មោះជាត្រកូលរបស់នាង គឺ «ពេជ្រ វឌ្ឍនា» ដែលចំណុចនេះ រឹងតែធ្វើឲ្យគ្រប់គ្នាសង្ស័យកាន់តែខ្លាំង ពីរឿងប្រះឆារបស់នាងជាមួយស្វាមី។

ទោះបីជាយ៉ាងណា មិនទាន់ប្រាកដជាក់ថា រឿងរ៉ាវស្នេហារវាងប្តី និងប្រពន្ធរបស់តារារូបនេះ វិវត្តន៍ទៅជាបែបណានោះទេ គ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ។ តារាចម្រៀង សុន ស្រីពេជ្រ ជាតារាចម្រៀងមានសំឡេងល្អ ច្រៀងបានទាំងបុរាណ និងសម័យ។ កេរ្តិ៍ឈ្មោះនាង កាន់តែល្បីក្រោយពេល វាយលុកចម្រៀងផ្នែកទេសចរណ៍នៅកម្ពុជា។ ប៉ុន្តែមួយរយៈ ចុងក្រោយ នាទ្រនំផលិតកម្មថ្មី ហាក់មិនសូវឃើញចម្រៀងលេចធ្លោដូចពេលពីមុនឡើយ។ (កែសម្រួលដោយ ៖ បុប្ផា)











ចែករំលែកព័តមាននេះ