ឥណ្ឌា ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ឧស្សាហកម្មភាពយន្ដនៅឥណ្ឌាបានជួបនឹងបញ្ហា បន្ទាប់ពីតារាធំៗរបស់បូលីវូដជាច្រើននាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តរកឃើញថា មានជំងឺកូវីដ១៩។

ក្រុមការងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តារាល្បី Amitabh Bachchan ស្ថិតនៅក្នុងស្ថានភាពល្អ ពេលកំពុងតែដាក់ឱ្យនៅដាច់ពីគេ នៅមន្ទីរពេទ្យណានណាវ៉ាធី បន្ទាប់ពីគាត់ និងកូនប្រុសរបស់គាត់ គឺលោក Abhishek Bachchan ត្រូវបានគេរកឃើញថាមានជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃសៅរ៍។

ហើយមិនយូរប៉ុន្មាន ប្រពន្ធរបស់លោក Abhiskek Bachchan ដែលជាតារាសម្តែង ក៏ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យដែរ។ សូម្បីតែកូនស្រីរបស់ពួកគេ ក៏មានជំងឺនេះដូចគ្នា។ សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបាននិយាយថា៖ «តារាល្បី លោក Amitabh Bachchan មានស្ថេរភាពជាមួយនឹងរោគសញ្ញាស្រាល ហើយបច្ចុប្បន្នត្រូវបានគេទទួលឱ្យនៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យ»។

លោក Amitabh ត្រូវបានមនុស្សជាច្រើនកោតសរសើរថា ជាតារាសម្តែងដែលរស់រានមានជីវិតអស្ចារ្យបំផុត របស់ប្រទេសឥណ្ឌា ហើយត្រូវបានគេគោរពនៅក្នុងប្រទេសកំណើតរបស់គាត់។ លោកបានសម្តែងក្នុងខ្សែភាពយន្តដំបូងរបស់គាត់ក្នុងឆ្នាំ ១៩៦៩។ ចាប់តាំងពីពេលនោះមក លោកបានត្រួតត្រាខ្សែភាពយន្តប្រាក់ជិតពាក់កណ្តាលសតវត្សរ៍។
សារលិខិតនិងសារជូនពរ ត្រូវបានផ្ញើទៅសមាជិកទាំងអស់នៃគ្រួសាររបស់លោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសតាមបណ្តាញសង្គម។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា បានប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២៨,៦៣៧ ផ្សេងទៀតនៅព្រឹកថ្ងៃអាទិត្យ ដែលជាថ្ងៃទី៤ជាប់ៗគ្នា ដែលប្រទេសនេះបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការឆ្លង។
ឥលូវនេះប្រទេសឥណ្ឌា បានកត់ត្រាករណីឆ្លងសរុបយ៉ាងតិច ៨៤៩,៥៥៣ករណី ច្រើនជាងប្រទេសដទៃទៀត លើកលែងតែប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។ យ៉ាងហោចណាស់មានមនុស្ស ២២,៦៧៤នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ