ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បី​ត្រូវ​​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​ ក្រោយ​រក​ឃើញ​កើត​កូវីដ​១៩

4 ឆ្នាំ មុន

ឥណ្ឌា​ ៖ កំពូល​តារា​បូ​លី​វូ​ដ​ដ៏​ល្បី លោក Amitabh Bachchan ត្រូវ​បា​នប​ញ្ជូន​ឲ្យ​ចូល​ទៅ​សម្រាក​​នៅ​មន្ទីរពេទ្យ​មួយ ក្រោយ​ពី​តារា​សម្តែង​ចាស់វស្សា​រូប​នេះ​រក​ឃើញ​កើត​មាន​ជំងឺឆ្លង​កូ​វី​ដ ១៩ បង្ក​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង…

ឥណ្ឌា​ ៖ កំពូល​តារា​បូ​លី​វូ​ដ​ដ៏​ល្បី លោក Amitabh Bachchan ត្រូវ​បា​នប​ញ្ជូន​ឲ្យ​ចូល​ទៅ​សម្រាក​​នៅ​មន្ទីរពេទ្យ​មួយ ក្រោយ​ពី​តារា​សម្តែង​ចាស់វស្សា​រូប​នេះ​រក​ឃើញ​កើត​មាន​ជំងឺឆ្លង​កូ​វី​ដ ១៩ បង្ក​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

យោង​តាម​គណនី Twitter ផ្លូវការ​របស់​របស់​កំពូល​តារា​សម្តែង​រូប​នេះ បានអោយ​ដឹង​ថា​ កំពូល​តារា​បូ​លី​វូ​ដលោក Amitabh Bachchan ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​​រក​វីរុស​កូ​វី​ដ ១៩ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN ។

តារា​សម្តែង​ដែល​មាន​វ័យ ៧៧ ឆ្នាំ តែ​នៅ​តែ​មាន​រាង​កាយ​រឹង​មាំ ​និង​រូបរាង​ស្រស់​សង្ហា រូប​នេះ​បា
សរសេរ​សារ​តាម Twitter នៅ​ថ្ងៃ​សៅរ៍​ថា «​ខ្ញុំ​បាន​ធ្វើ​តេ​ស្តិ៍ ហើយ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩… អ៊ីចឹង​ត្រូវ​ប្តូរ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ… សូម​ជូនដំណឹង​ដល់​អាជ្ញាធរ… ក្រុម​គ្រួសារ ​និង​បុគ្គលិក​ដែល​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​លទ្ធផល​បាន​រង់​ចាំ​។ ដូច្នេះ​មិត្ត​ភ័ក្ត្រ​បងប្អូន​ទាំងអស់​ដែល​បាន​ស្ថិត​នៅ​ជិត​ខ្ញុំ ១០ ថ្ងៃ​ចុង​ក្រោយ​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​បងប្អូន​ត្រូវ​ទៅ​តេស្ត​» ។

លោក Bachchan បាន​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ជាង ១៨០ នៅ​ក្នុង​អាជីព​ដែល​មាន​រយៈ​ពេល ៥ ទស​វត្ស​។ ដោយ​ទទួល​បានការ​កោតសរសើរ​ពី​មនុស្ស​ជា​ច្រើន​ក្នុង​នាម​ជា​តារា​សម្តែង​ដែល​មានជីវិត​រស់​រវើក​បំផុត​របស់​ឥណ្ឌា គាត់​ត្រូវ​បាន​គេ​គោរព​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់​យ៉ាង​ខ្លាំង ។ តារា​ល្បី​រូប​នេះ លោក Bachchan បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដំបូង​របស់​គាត់​ក្នុង​ឆ្នាំ ១៩៦៩ ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ CNN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ