ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ទេ​! អ៊ុ​ន សុធា អាច​នឹង​បោះបង់​សិល្បៈ ក្រោយ​រៀប​ការ​នឹង​ក្រមុំ New Zealand

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​មាឌ​មាំ លោក អ៊ុ​ន សុធា បាន​សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ ក្រមុំ​រស់នៅ​ប្រទេស​ញ៉ូ​វ​ហ្សឺ​ឡែ​ន យូរ​ឆ្នាំ​មក​ហើយ​។ តារា​រូប​នេះ​បាន​ឈ្វេងយល់​ចិត្ត​គ្នា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​មាឌ​មាំ លោក អ៊ុ​ន សុធា បាន​សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ ក្រមុំ​រស់នៅ​ប្រទេស​ញ៉ូ​វ​ហ្សឺ​ឡែ​ន យូរ​ឆ្នាំ​មក​ហើយ​។ តារា​រូប​នេះ​បាន​ឈ្វេងយល់​ចិត្ត​គ្នា យ៉ាង​ស៊ីជម្រៅ ហើយ​ក៏​គិតគូរ​ឈាន​ដល់​ការ​កំណត់​រៀប​អាពាហ៍ពិពាហ៍ ប្រសិនបើ​បរិយាកាស​សម​ស្រប​។

អ៊ុ​ន សុធា បាន​សិក្សា​ជាមួយ​គូស្នេហ៍​វ័យ​ជាង​២០​ឆ្នាំ​ស្តើង​យ៉ាង​លម្អិត ដើម្បី​កំណត់​ថា តើ​នារី​ដែល​លោក​ជ្រើសរើស​ពិតជា​មាន​និស្ស័យ ត្រូវរ៉ូវ​គ្នា​ឬ​បែប​ណា? ចម្លើយ​នារី​ឆ្លង​សមុទ្រ ដែល​តារា​រាង​មាំ​នេះ លាក់បាំង​មិន​ទាន់​ទម្លាយ គឺជា​ម្ចាស់​បេះដូង​ពិតប្រាកដ ដោយ​ថែម​ទាំង​បង្ហាញ​អោយ​ចាស់ទុំ​សងខាង​ដឹង​ឭ​ទៀត​ផង​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ស្តាយ​ម្តាយ​របស់​លោក មិន​បាន​នៅ​មើល​ពិធី​ជ័យ​របស់​កូន​ដែល​ខំ​សាង ព្រោះតែ​ម្តាយ​លោក​បាន​លាចាក​លោក​កន្លង​ទៅ​ហើយ​។

ប្រភព​អោយ​ដឹង​ថា អតីត​ប្រុស​ស្អាត​លេខ​១ ឆ្នាំ​២០០៧ រូប​នេះ អាច​នឹង​រៀប​ការ​ឆ្នាំ​នេះ ហើយ​ក៏​នឹង​ត្រូវ​ហោះ​ទៅ​រស់នៅ​ញ៉ូ​វ​ហ្សឺ​ឡែ​ន​។ ប៉ុន្តែ​ផែនការ​នេះ បាន​រលាយ​បាំងបិទ ព្រោះ​អ្នក​ម្តាយ​ឈឺ រហូត​លាចាក​លោក ចំណែកឯ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ បាន​បុក​ចូល​រឹតតែ​មិន​អាច​ទៅ​រួច​ទៀត​។

ប្រសិនបើ​កូ​វី​ដ​១៩ មានការ​ថមថយ​នា​ចុងឆ្នាំ​នេះ តារា​សម្ដែង​លោក អ៊ុ​ន សុធា តារា​សម្តែង​ចាស់វស្សា​ក្នុង​វិស័យ​ភាពយន្ត​នៅ​កម្ពុជា នឹង​បញ្ចប់​ភាព​នៅ​លីវ ដោយ​កសាង​ជីវិត​គូ​ជាមួយ​អាណិកជន​ខ្មែរ​រស់នៅ New Zealand ។

តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​តារា​សម្តែង​រូប​នេះ កំណាន់ចិត្ត​របស់​លោក​ឈ្មោះ «​ម៉ី​» ជា​ជនជាតិ​ខ្មែរ កំពុង​រស់នៅ New Zealand ហើយ​នាង​មាន​អាយុ​ជាង​២០​ឆ្នាំ​។ ទាំង​ពីរ​នាក់​មាន​គម្រោង​រៀប​ការ​ជាមួយ​គ្នា​នា​ចុងឆ្នាំ​នេះ ប៉ុន្តែ​ដោយសារ​បញ្ហា​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​គ្រប់យ៉ាង​នៅ​មិន​ទាន់​ច្បាស់លាស់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ