រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបាន សម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលពួកគេបានឃើញតារាសម្តែងនាង ហ៊ិន ច័ន្ទនីរ័ត្ន បានប្រកាសក្តែងៗពីគម្រោងរៀបការនៅឆ្នាំក្រោយ ស្របពេលដែលទស្សនិកជនកំពុងរង់ចាំមើលអត្តសញ្ញាណគូស្នេហ៍របស់ស្រីស្អាតរូបនេះ ជាអ្នកណាអោយពិតប្រាកដ។
ទស្សនិកជនជាច្រើនតែងតែរង់ចាំមើលថា តើបុរសរូបណានឹងអាចមានសំណាងឆាបយកបេះដួងស្រីស្អាតម្នាក់នេះយកមកឃុំគ្រងបាន? ក្នុងពេលដែលតារារូបនេះ ហាក់មិនដែលបានលេចលឺពីដំណឹងស្នេហាជាមួយបុរសរូបណាឲ្យពិតប្រាកដ បើទោះបីជានាងបានចូលវ័យកាន់តែច្រើនក៏ដោយក្តី។
យ៉ាងណាម៉ិញ ហ៊ិន ច័ន្ទនីរ័ត្ន បានប្រកាសដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយនៅតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ដោយនាងបានអះអាងពីគម្រោងរៀបការនៅឆ្នាំក្រោយ ដោយមិនបញ្ជាក់ពីអត្តសញ្ញាណគូស្នេហ៍របស់នាងជាបុរសរូបណានោះឡើយ ។
ហ៊ិន ច័ន្ទនីរ័ត្ន បានសសេរបង្ហោះសារជាមួយនឹងឈុតកូនក្រមុំយ៉ាងស្រស់ស្អាតថា «ឆ្នាំនឹងអត់ទាន់ការ ព្រោះកូវីដ១៩ ចាំឆ្នាំក្រោយ» ដែលពាក្យឃ្លាមួយនេះបានធ្វើឲ្យមហាជនាមានការភ្ញាក់ផ្អើលយ៉ាងណាខ្លាំង ក្នុងពេលដែលស្ងាត់ៗនាងបែរជាបង្ហោះសារបែបនេះទៅវិញ។
ជាការកត់សម្គាល់ បើទោះបីជាសារនោះ ហ៊ិន ច័ន្ទនីរ័ត្ន បានសរសេរជាការលេងសើចក៏ដោយ ប៉ុន្តែមហាជនបានដាក់ការសង្ស័យថា តារារូបនេះអាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែនាងបានចូលវ័យកាន់រតែច្រើន ខណៈពេលមិត្តភក្តិក្នុងសិល្បៈស្រករនាងក៏បានចូលរោងការជាបន្តបន្ទាប់ហើយដែរ។
មួយរយៈចុងក្រោយនេះ ហ៊ិន ច័ន្ទនីរ័ត្ន ហាក់រសាត់ខ្លួនកាន់តែឆ្ងាយពីការងារសម្តែង ដោយនាងនៅតែការងារជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បា័យនតែមួយមុខប៉ុណ្ណោះ ដែលការដកឃ្លាពីការសម្តែងនេះត្រូវបានគេសង្ស័យថា ទំនងជាគូស្នេហ៍របស់នាងហាមឃាត់។
ទោះជាយ៉ាងណា ជុំវិញរឿងរ៉ាវនៅពីក្រោយជីវិតឯកជនរបស់ ហ៊ិន ច័ន្ទនីរ័ត្ន រហូតមកទល់ពេលនេះ មិនត្រូវបានគេដឹងយ៉ាងទូលំទូលាយនោះឡើយ ប៉ុន្តែយោងតាមរូបសម្រស់ដ៏ស្រស់សោភារបស់នាង គឺគ្មានអ្នកណាមិនដឹងទេថា នាងពិតជាមានម្ចាស់គ្រងបេះដូងរួចហើយ។
ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេដឹងថា នាងបានក្លាយជាតំណាងផ្សព្វផ្សាយឲ្យផលិតផលសម្អាងការដ៏ធំមួយប្រចាំប្រទេសកម្ពុជា បន្ទាប់ពីនាងបានដកឃ្លាពីការងារសម្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅសល់តែការងារជាពិធីការិនីនៅទូរទស្សន៍បាយ័នមួយប៉ុណ្ណោះ។
បើទោះបីជា នាងបានខកខានពីការបង្ហាញមុខសម្តែងភាពយន្តថ្មីក៏ដោយ ប៉ុន្តែខ្សែជីវិតឯកជនរបស់តារារូបនេះ នៅតែមានការចាប់អារម្មណ៍ខ្លាំងដដែលពីសំណាក់ទស្សនិកជន ក្នុងពេលដែលពួកគេកំពុងរង់ចាំមើលថា តើបុរសរូបណាដែលមានសំណាងឆក់យកបេះដូងតារាដែលមានរូបសម្រស់ស្រស់ផូរផង់មួយនេះ មកថែរក្សាផ្តាច់មុខ?










ចែករំលែកព័តមាននេះ