ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី អេ យ៉ា​នុ​ត សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​បុរស​មន្ត្រី​នគរបាល​ម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាការិនី ដែល​មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់ តាំងពី​ដើម​មក និង​ជា​កូនស្រី​បង្កើត​របស់​អតីត​កំពូល​អ្នក​ប្រដាល់​ដ៏​ល្បីឈ្មោះ លោក អេ ភូ​ថង​ផង​ដែរ​នោះ​បាន​សម្រេចចិត្ត​បញ្ជាប់​ភាព​នៅ​លីវ​របស់​ខ្លួន​ហើយ កាលពី​ម្សិលមិញ​នេះ…

រាជធានី​ភ្នំពេញ ៖ កីឡាការិនី ដែល​មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់ តាំងពី​ដើម​មក និង​ជា​កូនស្រី​បង្កើត​របស់​អតីត​កំពូល​អ្នក​ប្រដាល់​ដ៏​ល្បីឈ្មោះ លោក អេ ភូ​ថង​ផង​ដែរ​នោះ​បាន​សម្រេចចិត្ត​បញ្ជាប់​ភាព​នៅ​លីវ​របស់​ខ្លួន​ហើយ កាលពី​ម្សិលមិញ​នេះ ។

កីឡាការិនី អេ យ៉ា​នុ​ត ដែល​ទើបតែ​មាន​វ័យ​ត្រឹម​១៩​ឆ្នាំ រូប​នេះ​បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​បុរស​វ័យក្មេង​ម្នាក់​មានឈ្មោះ​ថា លៀប ប៉​ហេង ដែល​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ម្នាក់​ផង​ដែរ នា​ពេល​បច្ចុប្បន្ន​នេះ ។

ដោយនៅ​ក្នុង​ពិធី​ភ្ជាប់​របស់​កីឡាការិនី​រូប​នេះ សង្កេត​ឃើញ​ថា មាន​អ្នកចូលរួម​ជា​ច្រើន​ចូលរួម​អបអរសាទរ​ទៅ​ដល់​អ្នក​ទាំង​ពីរ​ដោយនៅ​ក្នុង​នោះ​សង្កេត​ថា​បាន​រៀបចំ​កម្មវិធី​យ៉ាង​សន្ធឹង​សន្ធាប់ នៅ​ឯ​គេហដ្ឋាន​របស់​លោក អេ ភូ​ថង​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាការិនី អេ យ៉ា​នុ​ត មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វ័យ​កីឡាប្រដាល់​មិន​ចាញ់​ឪពុក​របស់​ខ្លួន​នោះ​ទេ ដែល​កន្លង​មក​សង្កេត​ឃើញ​ថា​កីឡា​ការី​រូប​នេះ​ធ្លាប់​បាន​ទៅ​ចូលរួម​នៅ​ឯ​ក្រៅប្រទេស​ផង​ដែរ​៕

កែសម្រួលដោយ