រាជធានីភ្នំពេញ ៖ ចាប់តាំងពីដើរចេញទ្រនំចាស់មកឃើញថា វិថីសិល្បៈរបស់ ឈិត សុវណ្ណបញ្ញា ហាក់ថមថយតែម្តង ជាពិសេសទីផ្សារចម្រៀង។ នាងនៅមិនទាន់ផ្ទុះបទ ចម្រៀងណាខ្លាំង ដូចសំណៅដើមកាលប៉ុន្មានឆ្នាំមុនឡើយ។ បើទោះជាខាងផលិតកម្មថ្មី ប្រឹងរកយុទ្ធសាស្ត្រ បំបែកទីផ្សារអោយនាងល្បីឡើងវិញក៏ដោយ តែហាក់ទ្រឹងដដែល។
តារាចម្រៀងដែលធ្លាប់ស្រូបទាញនូវភាពល្បីល្បាញ ឈិត សុវណ្ណបញ្ញា ចាប់តាំងពីនាងដូរផ្លាស់ទ្រនំច្រៀងមក ក៏ឃើញថា នៅមិនទាន់ផ្ទុះខ្លាំងដូចពីមុន។ បើទោះជាខាងផលិតកម្មថ្មី ចាត់ចែងវិធីសាស្ត្រអោយនាងល្អៗ តែមើលទៅនៅមិនទាន់ រីកសាយការទាក់ទាញ។
ចំណែកជីវិតឯកជនស្នេហាវិញ ក៏តារាស្រីរូបនេះវេចខ្ចប់ បាត់ដំណឹងរៀបការឈឹងតែម្តង។ ឈិត សុវណ្ណបញ្ញា នាងនៅតែញញឹមជាមួយនឹងក្តីសង្ឃឹមថ្មី ក្រោយពេលចូលមកកាន់ផលិតកម្មថ្មី។ នាងមិនបារម្ភចំពោះការថមថយប្រជាប្រិយភាពឡើយ ព្រោះស្នាក់ការថ្មីនោះក៏រិះគិតគន្លឹះល្អទុកអោយនាងសមជាតារាធ្លាប់ទទួលបានភាពល្បីល្បាញម្នាក់ដែរ។ ចំពោះបទចម្រៀងវិញ នាងមានបទចេញផ្សាយនៅលើទីផ្សារបន្តបន្ទាប់ និងមានអ្នកស្គាល់ច្រើន។
យ៉ាងណា មហាជននៅតែមើលឃើញថា ឈិត សុវណ្ណបញ្ញា កម្រិតការចេញចម្រៀងនាង បទមួយៗនៅមិនទាន់បែកសាយកងរំពងលាន់ពេញស្រុកខុសពីមុនណាស់។ នាងគួរតែ រកចំណុចណាប្លែក ទាញអារម្មណ៍អ្នកគាំទ្រត្រឡប់មកវិញអោយបានច្រើនម្តងទៀត។
ចំពោះបញ្ហាគូរស្រករវិញ បញ្ញា នៅតែតម្កល់ចិត្តមិនទាន់គិតគូរក្នុងពេលដែលវ័យរបស់នាងហក់ទៅមុខហើយ បើមិនប្រញាប់។ ម្យ៉ាង មិត្តរួមជំនាន់ខ្លះរៀបការមានកូនប្រឡែង យ៉ាងសុខសាន្ត។ ទាំងនេះប្រហែល បញ្ញា ខ្លាចខកស្នេហ៍ ឬយ៉ាងណា បានជាផ្អិបរឿងគូយូរអ៊ីចឹង?









ចែករំលែកព័តមាននេះ