ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! កូនស្រី​​​​​ទើប​នឹង​កើត​របស់​ ម៉ូលីកា ខ្យូ​ត​ក៏​ខ្យូ​ត ឈ្មោះ​ក៏​ពីរោះ​​​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ម៉ូ​លី​កា បាន​សម្រាល​កូនស្រី​ម្នាក់​ដូច​បំណង ដោយ​ជោគជ័យ​។ ទាំង​នាង និង​ស្វាមី សប្បាយ​រីករាយ ហើយ​សន្យា​មើលថែ​គ្រួសារ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ម៉ូ​លី​កា បាន​សម្រាល​កូនស្រី​ម្នាក់​ដូច​បំណង ដោយ​ជោគជ័យ​។ ទាំង​នាង និង​ស្វាមី សប្បាយ​រីករាយ ហើយ​សន្យា​មើលថែ​គ្រួសារ​នេះ អោយ​គាប់ប្រសើរ ដោយ​នឹង​រួម​គ្នា​ផ្តល់​ឱវាទ​ល្អ​ៗ​ដល់​កូន​ស្ងួន អោយ​ដើរ​ផ្លូវត្រូវ​ដែល​សង្គម​ទទួលស្គាល់​។

អតីត​តារាចម្រៀង​ផលិតកម្ម Rock ម៉ូ​លី​កា បាន​សម្រាល​កូនស្រី​នៅ​មន្ទីរ​ពហុ​ព្យាបាល មួយ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ ហើយ​នាង​បាន​ដាក់​ឈ្មោះ​កូន​ថា «​នុ​ន ច័ន្ទ​ម៉ូ​នី​តា​» ដែល​សម្រាល​ភ្លាម​ទារក​មាន​ទម្ងន់​៣,៥​គ្រ​.​ក្រ​។ ការ​ទទួល​បានកូន​ស្រី​នេះ ជា​បំណង​របស់ ម៉ូ​លី​កា និង​ស្វាមី ហេតុនេះ​ហើយ​ពួក​គេ​ទាំង​២​នាក់​ពិតជា​រំភើបចិត្ត​ខ្លាំង​ណាស់​ចំពោះ​កាដូ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នេះ ខណៈ​ដែល​មុន​សម្រាល ម៉ូ​លី​កា ត្រូវ​បាន​ស្វាមី​រៀបចំ​តុ​ក្ត​តា​, ប៉េងប៉ោង នៅ​ជុំវិញ​គ្រែ​សម្រាល​តែ​ម្ដង ដើម្បី​ស្វាគមន៍​សមាជិក​ថ្មី​របស់​ពួក​គេ​។

សារ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​អ្នកគាំទ្រ ម៉ូ​លី​កា ផ្ញើ​ទៅ​ចូលរួម​អរ​ប​អរសាទរ​នាង​ជា​បន្ដបន្ទាប់ ស្រប​ពេល​ដែល​ស្វាមី​របស់​នាង​លោក​ឆា​នុ​ន បាន​បង្ហាញ​កាយវិការ​ស្រលាញ់ និង​ថ្នាក់ថ្នម​ភរិយា ព្រមទាំង​កូនស្រី​យ៉ាង​ខ្លាំង ដែល​នេះ​អាច​បញ្ជាក់​បាន​ថា ក្រោយ​ទទួល​បាន​កាដូ​កូនស្រី​១​យ៉ាង Cute នេះ ចំណងស្នេហា​តារា​១​គូ​នេះ កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត​ជាក់​ជា​មិន​ខាន ថ្វី​ត្បិត​តែ​កន្លង​មក ពួក​គេ​ធ្លាប់​ប៉ះ​ព្យុះ​ភ្លៀង​ខ្លះ​ៗ​ក្ដី​។

ពួក​គេ នឹង​មាន​គម្រោង​រៀបចំ​ពិធី​ចេញ​ខែ​កូន ដើម្បី​លើករាសី សុំ​សុខ​ចម្រើន ទាំង​ម្តាយ ឪពុក និង​កូន​។ គេ​រំពឹង​ថា នា​ពេល​ខាង​មុខ ពិធី​នាង​នឹង​ចូលរួម​ដោយ​មិត្តភក្តិ និង​កាដូ​ច្រើន​ផ្តល់​ជូន​ជា​ចំណងដៃ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ