រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីការីដែលកំពុងសាងស្នេហាផ្អែមល្អែមជាមួយនឹងកីឡាករបាល់ទាត់មួយរូប ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា ស្រីស្អាត ម៉េម៉ាយចាយរាងរូបនេះនៅតែស្រស់ស្អាតដូចក្រមុំអញ្ចឹង ធ្វើឲ្យមហាជនពិតជាចង់ដឹងថា នាងមានរូបមន្តអាថ៌កំបាំងអ្វីបានជាស្រស់ស្អាតយ៉ាងនេះ ។

មិនទាំងបានដឹងវិធីសាស្ត្រថែរក្សារូបសម្រស់របស់នាងផង ស្រាប់តែនាង សុខ សោម៉ាវតី្ត បានធ្វើអោយសាធារណជនភ្លឹកភ្នែកមិនស្ទើរនោះទេនៅពេលនាងស្លៀកពាក់ឈុតបញ្ចេញសាច់ទ្រូងយ៉ាងព្រហើនសិចស៊ី យ៉ាងនេះ ។

កាលពីពេលថ្មីៗនេះអ្នកមេម៉ាយចាយរាងវ័យក្មេងរូបនេះបានបង្ហោះរូបមួយសន្លឹកនៅក្នុងបណ្តាញសង្គម Instagram បានធ្វើអោយមហាជនលាន់មាត់យ៉ាងខ្លាំងទៅលើការស្លៀកឈុតពណ៌ស បញ្ចេញដើមទ្រូង យ៉ាងទ្រលុកទ្រលន់ គួរអោយទាក់ទាញជាខ្លាំង ជាពិសេសបុរសៗតែម្តងដឹងតែមិនអាចបង្វែរចក្ខុចេញពីសម្រស់ទ្រូងរបស់ស្រីស្អាតកូនមួយនេះណាស់ ។ នាង សុខ សោម៉ាវតី្ត ទោះធ្លាប់ពើបប្រទៈជីវិតគ្រួសារបែបបាក់បែកក៏ពិតមែន តែនាងតែងតែបង្ហាញពីជិវិតស្រស់បំព្រងរបស់នាងជាមួយកូនស្រីជាទីស្រលាញ់ជានិច្ច ហើយនាងនៅតែមានជំហររឹងមាំ ឯករាជ្យ ក្នុងនាមជាអ្នកម៉េម៉ាយចាយរាងមួយរូប រហូតពេលនេះនាងក៏រកបានបុរសក្នុងបេះដូងដែលអាចអ្នកព្យាបាលបេះដូងរបស់នាងបាននោះ គឺគូស្នេហ៍ថ្មី លោក លី វ៉ាហេន ដែលជាកីឡាករជម្រើសជាតិមួយរូបដ៏ឆ្នើម និងមានរូបសម្រស់ស្រស់សង្ហា ។

យ៉ាងណាមិញ ពិធីការីមុខក្មេងមិនចាញ់ក្រមុំរូបនេះមិនសូវបញ្ចេញរូបភាពស៊ិចស៊ិបែបនេះ ទៅដល់មហាជននោះទេ ពីព្រោះកន្លងមក សុខ សោម៉ាវតី្តតែងតែបង្ហាញឈុតសាមញ្ញ និងដើរកម្សាន្តជាមួយកូនស្រីជាទីស្រលាញ់នៅតាមទីសាធារណៈតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា សុខ សោម៉ាវត្តី នៅតែមានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនដដែល បើទោះបីជាជួបព្យុះភ្លៀងក្នុងជីវិត ដោយបច្ចុប្បន្ននេះសង្កេតឃើញថា អ្នកនាងមានការមមាញឹកនៅក្នុងការថតស្ពត ថតសម្អាងការ និងធ្វើជាពិធីការិនីជាដើម ៕
ចែករំលែកព័តមាននេះ