រាជធានីភ្នំពេញ៖ តារាសម្តែងប្រុសដែលមានប្រជាប្រិយភាពជាខ្លាំងនៅពេលចាប់ដៃគូសម្តែងជាមួយតារាសម្តែងស្រីសំបូរទឹកភ្នែកនាង នី មុន្នីនាថ លោកសាយ សៀរ៉ា បានបង្ហាញពីអាការៈជំងឺឪពុករបស់ខ្លួន ក្រោយពីជួបឧបហេតុមួយចំនួន និងកំពុងមើលថែនៅមន្ទីរពេទ្យពេទ្យរុស្ស៊ី។
ដោយកាលពីពេលថ្មីនេះ ឪពុករបស់តារាសម្តែងប្រុសរូបនេះបានមុតជើងខាងស្តាំ ជាមួយបន្លាឬស្សី បង្កអោយមានដំបៅយ៉ាងខ្លាំងនៅលើខ្មងជើង។
លោក សាយ សៀរ៉ា ថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ «ប៉ាខ្ញុំមុតបន្លាឬស្សី សាច់របស់គាត់ក្លាយ សំណាងហើយគាត់មិនមានជំងឺទឹកនោមផ្អែម ជូនពរប៉ាឆាប់ជា អាណិតគាត់ណាស់»។

ដោយសង្កេតមើលតាមការបង្ហោះរបស់តារាប្រុសរូបនេះ លោកសាយ សៀរ៉ា កំពុងតែពិបាកចិត្ត និងអាណិតឪពុកខ្លោចចិត្ត ពីព្រោះតែត្រូវទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើស្ថានភាពជំងឺមួយដ៏គួរឲ្យព្រួយបារម្ភ ចំពោះមនុស្សចាស់បែបនេះ តែយ៉ាងណាមិញក៏សំណាងណាស់ ដែលគាត់មិនមានជំងឺទឹកនោមផ្អែម។
គួរបញ្ជាក់ផងដែរថា លោកសាយ សៀរ៉ា ហាក់មិនសូវមានវត្តមាននៅក្នុងសិល្បៈនោះទេ មួយរយៈនេះ ពីព្រោះកន្លងមក មិនឃើញរូបលោកបង្ហាញមុខតាមរយៈខ្សែភាគយន្ត ក៏ដូចជាការសម្តែង MV ដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ