រាជធានីភ្នំពេញ ៖ ក្នុងវីដេអូជាច្រើននាទីកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ធ្វើឱ្យអ្នកចង្កោមសិល្បៈមានការភ្ញាក់ផ្អើលមិនតិចនោះទេ នៅពេលលោកបើកកកាយរឿងទ្រព្យដែលមានក្នុងដៃ។ លោកធ្វើដូចនេះ ដើម្បីវាយសំដៅទៅលើអ្នកសិល្បៈមួយចំនួនដែលធ្លាប់មើលស្រាលដាក់លោកនាពេលកន្លងមក ដែលឃើញលោកតែងខ្លួនមួយរៀលៗ។

បើនិយាយពីបច្ចុប្បន្ននេះ ការងារសិល្បៈរបស់លោក ម៉ាដូណា ក្តាប់បានការងារសំខាន់ៗ ច្រើនណាស់នៅក្នុងវិស័យសិល្បៈ។ លោកកាន់កម្មវិធីកម្សាន្តធំៗ ជាមួយរៀមច្បងកំប្លែង របស់ទូរទស្សន៍ហង្សមាស និងកាន់តួនាទីពិធីករ «ពេញចិត្តអត់» ដែលអ្នកណាក៏ស្គាល់ថា នាទីនោះពេញនិយម។ បន្ថែមលើការងារថ្មីៗទៀតរុញឱ្យ ម៉ាដូណា មានទីផ្សារការងាររកចំណូលយ៉ាងពេញដៃ។
មកមើលការនិយាយវិដេអូរបស់ ម៉ាដូណា បានបង្ហាញទឹកមុខមាំ ឌឺទៅលើអ្នកធ្លាប់ម៉ាក់ងាយលោក ដោយលោកបាននិយាយថា « ដ្បិតតែលោកជាតារាសិល្បៈភេទទី៣ ប្រឹងរកលុយមែន។ ប៉ុន្តែក្នុងសមាជិកគ្រួសារបងប្អូនរបស់លោក គឺមិនអន់នោះទេ ។ អ្វីដែលលោកមានពេលនេះ គឺមិនបាន១០% របស់ពួកគាត់ឡើយ ប៉ុន្តែលោកបានចេញពីផ្ទះជិត២០ឆ្នាំហើយ ដើម្បីតស៊ូរៀនរស់ដោយខ្លួនឯង ដោយមិនចង់ពឹងគេទេ»។

ពេលខ្លះឃើញលោកតែងខ្លួនសាមញ្ញពាក់របស់អន់ៗ ចេញមកអស់ហើយពួកអ្នកមើលស្រាលយើង ។ ខ្លះល្បីតិចតួចពើង ហៅយើងសុទ្ធតែអានេះ អានោះ ឬមិនហៅយើងទេ ធ្វើមិនដឹង។ ខុសពីលោកៗ គោរពរៀមច្បង ល្បីមិនល្បី គឺលោកសួរនាំ ញញឹម សំពះ ព្រោះវាអត់ថោកទេ។
តារាមុខសេះតែមានស្ទីលកំប្លែង ធ្វើឱ្យគេសើចបានល្អនេះឱ្យដឹងបន្តថា « ខ្ញុំមិនមែនអួតរឿងទ្រព្យទេ តែលោកចង់ឱ្យអ្នកថាឱ្យលោកចុកមាត់វិញ ចំពោះមនុស្សមើលថោកនេះ ដើរដល់ណាហើយ។
ខ្ញុំសូមបញ្ជាក់ថា ពេលនេះ លោកមានរបស់ទ្រព្យល្មម តែអ្នកឯងតាមមិនទាន់។ នៅភ្នំពេញ មានផ្ទះ៤ល្វែង ខាងលើក្រោយផ្សារទួលគោក។ មានខុនដូរ២ នៅម្តុំបឹងកក់ មានវីឡា៤ នៅបឹងតាមោក ព្រែកព្នៅ។ ជាពិសេស មានដីចំកណ្តាលក្រុងសៀមរាម អាចសង់ផ្ទះល្វែង៥ល្វែងយ៉ាងរំភើយ»។

លោកទ្រាំណាស់ នូវសំដីមើលងាយ ហើយពិបាកមើលគេ បង្អួតគ្នា ពាក់ពេជ្រ សម្ញែងគ្នា។ របស់អស់ទាំងនេះ បើចង់ទិញៗបានតែមិនជះលើរបស់បែបនេះទេ។ លោកទិញរបស់ដែលមានប្រយោជន៍គម្រោងធំៗ។
លោកសូមឱ្ អ្នកសិល្បៈខ្លះធ្លាប់មើលគេអន់ៗ ប្រកាន់បក្សពួកល្មមបញ្ចប់ ការរើសអើង ហើយរួមគ្នារក្សាតម្លៃ។ ខ្លះមានបានមែន តែប្រុសកំណាន់គេ ស្រីកំណាន់គេ ក៏មាន បើចឹងគួរកុំទាន់អួតអាងជ្រុលមាឌពេក ទុកពេលមានលុយទិញដីផ្ទះទុក ដើម្បីធ្លាក់ខ្លួនសល់ទ្រព្យ។ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ