រាជធានីភ្នំពេញ ៖ តារាចម្រៀង ដែលមានទឹកដមសម្លែងស្រទន់ ស្ថិតនៅក្នុងស្រទាប់យុវវ័យ លោក គូម៉ា បានធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារមួយយ៉ាងខ្លី និងអាចជាតម្រុយដែលលោកអាចនឹងចាកចេញពីផលិតកម្មថោនដូចជារៀមច្បងទាំង២ កញ្ញា មាស សុខសោភា និងលោក ខេម ។
កាលពីពេលថ្មីនេះ លោកគូម៉ា បានបង្ហោះសារមួយតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា « តិចទៀត ខ្ញុំឈប់ច្រៀងហើយ លក់ Speaker ច្រៀងវិញ ទិញអត់?» ក្រោយពីបង្ហោះសារមិនទាន់បានប៉ុន្មានផង បានធ្វើអោយមហាជនសង្ស័យថា តារាចម្រៀងទឹកដមសម្លេងផ្អែមរូបនេះអាចនឹងចេញពីទ្រនំមួយនេះដែរ ពីព្រោះតែមួយរយៈនេះមិនសូវឃើញលោកគូម៉ា ចេញបទចម្រៀងថ្មីជូនទៅដល់អ្នកគាំទ្រនោះទេ។

យ៉ាងណាមិញ បន្ទាប់ពីបង្ហោះសារងឿងឆ្ងល់ទៅដល់មហាជនរួចមកហើយនោះ តារាចម្រៀងប្រុសរូបនេះក៏បានចេញមកបកស្រាយថា រូបលោកមិនបានចេញទៅទេ ប៉ុន្តែនឹងមានបទចម្រៀងថ្មីចេញជាបន្តបន្ទាប់ទៀតទៅដល់មហាជន។
គួរបញ្ចាក់ផងដែរថា តារាចម្រៀងរូបនេះ មានប្រជាប្រិយភាព ដែលស្ថិតនៅក្នុងបេះដូងរបស់យុវវ័យទៅលើបទចម្រៀងពីរោះៗ ដោយសុទ្ធសឹងជាការនិពន្ធទំនុកចម្រៀងដោយគូស្នេហ៍របស់លោកកន្លងមកនេះ។ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ