ប៉ុន្មានសន្លឹករបស់ស្រីស្អាត រ៉ាប៊ី ស្អាតឥតកន្លែងទាស់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មថោន ដែលមានរហស្សនាមថាពូកែខាងរាំកាច់ចង្កេះឡើងទន់ និងល្បីខប់នឹងបទចម្រៀង «មាន់ស្រែ» កញ្ញា ផាន វីរ៉ាទី មានឈ្មោះក្រៅហៅថា «រ៉ាប៊ី» បានធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ពីរូបរាងស្រស់សោភា មានទម្រង់មុខដូចកូនកាត់បរទេស ជាពិសេសនៅពេលរូបនាងស្លៀកខោកាប៊ូយម្តងៗ ធ្វើអោយសាធារណជន ជាពិសេសសុភាពបុរសឃើញហើយពិតជាលួចចាប់ចិត្តជាមិនខាន ។

មិនត្រឹមតែមានមុខមាត់ស្រស់ស្អាតពីធម្មជាតិនោះទេ ប៉ុន្តែស្រីស្អាតរ៉ាប៊ី ថែមទាំងអំណោយផលពីរូបរាងស្អាត សិចស៊ីទៀតផង ជាពិសេសត្រង់ជើងរបស់នាង ដែលធ្វើអោយបុរសឃើញហើយក្នាញ់ និងនារីៗលួចច្រណែនចំពោះរូបរាងសមសួន។
ជាការពិតណាស់ ក្រៅពីការសម្តែងនៅលើឆាកតន្ត្រី ជារឿយៗមហាជនសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ តែងតែជ្រើសយកការស្លៀកខោរឹបៗខ្លី នៅតាមទីសាធារណៈជាប្រចាំ នេះក៏ព្រោះរ៉ាប៊ីមានជើងស្រឡូនស្អាតចង់បង្ហាញទៅដល់អ្នកគាំទ្រ ហើយជាពិសេសតារាចម្រៀងស្រីមួយចំនួន ក៏លួចច្រណែនផងដែរ ពីព្រោះតែមិនហ៊ាននឹងបញ្ចេញរូបរាងបែបនេះដូចជារូបនាង។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីវ័យក្មេងរូបនេះ តែងតែជាចំណាប់អារម្មណ៍របស់មហាជនជានិច្ចទាំងការបង្ហាញក្បាច់រាំ ក៏ដូចជាការស្លៀកពាក់នៅពេលនាងចេញក្រៅម្តងៗ នេះក៏ព្រោះរូបរាងរបស់តារាចម្រៀងស្រីរូបនេះផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ