រាជធានីភ្នំពេញ ៖ ទោះបីជាកូវីដ១៩ នៅបន្តកូរពិភពលោកឡើងវ៉ល់ បណ្តាលមនុស្សជាច្រើនបាត់បង់ជីវិត និងមានអ្នកអត់មានការងារធ្វើកាន់តែច្រើនៗឡើង ស្រាប់តែស្រីស្អាត ពេជ្រ សោភា តារាចម្រៀងជួរមុខមួយដួងនៅកម្ពុជា បែរជាកាក់កបទៅវិញ ហើយនិយាយពីរូបសម្រស់ទៀតសោត វ័យកាន់តែជ្រេ នាងកាន់តែសិចស៊ី និងគួរឲ្យទាក់ទាញខ្លាំងឡើងៗ ។
ទើបតែធ្វើពិធីខួបកំណើត នៅក្នុងអាយុ៣៧ឆ្នាំក៏ពិតមែន ប៉ុន្តែតារាចម្រៀងស្រីនៅក្នុងផលិតកម្ម រស្មីហង្សមាសរូបនេះ នៅតែជាតារាស្រីស្ថិតនៅក្នុងបេះដូងរបស់មហាជនជានិច្ច ជាពិសេសក្នុងចំណោមស្រទាប់យុវជន ពីព្រោះស្រីស្អាតដែលមានដងខ្លួនខ្ពស់ស្រឡះ និងពូកែកំប្លុកកំប្លែងជាមួយមិត្តរួមអាជីពតែងតែមានអ្វីដែលប្លែកៗ និងបទចម្រៀងពីរោះៗទៅដល់អ្នកគាំទ្រជានិច្ច។
មិនត្រឹមតែមានទីផ្សារនៅក្នុងសិល្បៈកាន់តែរីកចម្រើននោះទេ ប៉ុន្តែពេជ្រ សោភា កំពុងតែមានមុខជំនួញដ៏ធំមួយកំពុងតែកាន់កាប់ ទោះបីជាមានបញ្ហាកូវីដ១៩ ក៏ដោយ ក៏ស្រីស្អាតរួបនេះបានបណ្តាក់ទុននាំចូលផលិតផលចែកចាយផ្ដាច់ធំមួយមកពីប្រទេសកូរ៉េ ដែលទើបតែទទួលបានការបញ្ជាក់ពីក្រសួងពាក់ព័ន្ធតាមក្រិតក្រមច្បាប់។
ពេជ្រ សោភា បានលើកឡើងថា «ខ្ញុំនឹងយកគ្រប់យ៉ាងចូលស្រុកខ្មែរដោយស្របច្បាប់ គុណភាព ទំនុកចិត្ត និងភាពជឿជាក់» ដែលធ្វើអោយមហាជនគិតថា ការរស៊ីរបស់តារាចម្រៀងស្រីរូបនេះចំណាយលុយធំខ្លាំង ។
គួរបញ្ជាក់ផងដែរថា ពេជ្រ សោភា នៅតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ ពីព្រោះតែតារាចម្រៀងស្រីរូបនេះនៅតែទទួលបានការផ្សព្វផ្សាយពីផលិតផលនានានៅក្នុងស្រុក ក៏ដូចជាធ្វើជាអគ្គរាជទូតរបស់ក្រុមហ៊ុនធំៗផងដែរ ។
តែមហាជនក៏កំពុងតែឆ្ងល់ផងដែរថា តើស្នេហានាងជាមួយតារាសម្តែងប្រុសសង្ហារជាស្នេហាពិត ឬគ្រាន់តែជាឆាកសម្តែងបង្កើនចំណាប់អារម្មណ៍ពីមហាជនឬយ៉ាងណា? ព្រោះមិនឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការ ឬក៏បង្ហើបពេលវេលារៀបការឲ្យបានជាក់លាក់នោះទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ