កំសត់អ្វីម៉្លេះ! តារាកំប្លែង Mr.Queen លាចាកលោកទាំងអាល័យ ខណៈក្រុមគ្រួសារខ្វះថវិកាធ្វើបុណ្យ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តារាកំប្លែងភេទទី៣ ដែលតែងតែបង្ហាញខ្លួនតាមរយៈការតុបតែងកាយប្លែកៗនៅលើឆាកតន្ត្រី បង្កើតនូវរសជាតិសិល្បៈថ្មីដល់មហាជនឲ្យផ្ទុះសំណើច Mr Queen ពេលនេះបានលាចាកលោកយ៉ាងស្ងាត់ស្ងៀមបំផុត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

កាន់តែអនិច្ចារ្យ ទោះលាចាកលោកទៅទាំងវ័យក្មេងទៅហើយ ពិធីបុណ្យសពក៏ហាក់មានបញ្ហាផងដែរ ដោយក្រុមគ្រួសាររបស់តារាកំប្លែងរូបនេះ កំពុងប្រឈមមុខនឹងការខ្វះលុយធ្វើបុណ្យសពទៅដល់ Mr Queen ។ នេះបើយាងតាមការបង្ហោះសាររបស់ពិធីករ និងតារាសម្តែង លោក អ៊ឹម ជីវ៉ា ដែលលោកបានសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងកំសត់ថា «អាណិតណាស់ តារាសម្តែង លោកមីស្ទើឃ្វីន ទទួលមរណភាពហើយ អាណិតណាស់មានតែពីរនាក់ម្តាយកូនគ្មានលុយធ្វើបុណ្យទេ! »។

មកទល់ពេលនេះ ក្រុមគ្រួសាររបស់តារាកំប្លែងដ៏កំសត់ រូបនេះ បាននឹងកំពុងតម្តល់សពរបស់ Mr Queen នៅឯវត្តអង្គតាមិញ។
គួរបញ្ជាក់ផងដែរថា Mr Queen បានធ្លាក់ខ្លួនឈឺរយៈពេល៣ឆ្នាំមកហើយ ដោយសារតែជំងឺ មហារីក និងរបេង ដោយសារស្ថានភាពជំងឺដុនដាបខ្លាំង ទើបរូបលោកមិនអាចរកប្រាក់ចំណូលដោយខ្លួនឯងបាន ដើម្បីព្យាបាលជំងីដ៏កាចសហាវមួយនេះ៕ (កែសម្រួលដោយ ៖ បុប្ផា)











ចែករំលែកព័តមាននេះ