ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ស្រី​២​ដួង បង្ហាញ​ដំណឹង​ល្អ​ពពោះ​កូន​ដំបូង​ដូច​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​ពីរ​ដួង គឺ​អ្នក​នាង កុ​ល ដា​វី និង​នាង ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​ពីរ​ដួង គឺ​អ្នក​នាង កុ​ល ដា​វី និង​នាង ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា បាន​ទទួល​ដំណឹង​ពី​ការ​ពពោះ​កូន​ដំបូង​ដូច​គ្នា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចូល​រោងការ​រៀង​ៗ​ខ្លួន និង​បង្ហាញ​បំណង​ពី​ការ​មានកូន​ឆាប់​តាម​បំណង​ដោយ​មិន​ពន្យា​ពេល​។

ទាំង កុ​ល ដា​វី និង ម៉ាក់ សែន​សូ​នី​តា បាន​បង្ហាញ​ដំណឹង​ដ៏​ល្អ​របស់​ពួក​គាត់​ប្រាប់​ទស្សនិកជន​តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បើ​ទោះបីជា​កូន​នៅ​ក្នុង​ផ្ទៃ ទើបតែ​មាន​អាយុ​តិច​ខែ​ក៏​ដោយ​។ ពួក​គេ​បាន​សម្តែង​អារម្មណ៍​រំភើប​ជា​ខ្លាំង ព្រោះ​នេះ​ជា​ការ​ប៉ងប្រាថ្នា​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​។

តារាចម្រៀង​លោក សុខ រក្សា ដែល​ជា​ស្វាមី​របស់​នាង កុ​ល ដា​វី បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស​ទឹកនោម​របស់​ភរិយា ដែល​មាន​សញ្ញា​បញ្ជាក់​ពី​ការ​មានកូន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​នេះ ខណៈ​ពេល​ដែល ម៉ាក់ សែន​សូ​នី​តា ក៏​បាន​បង្ហាញ​រូបភាព​ក្បាលពោះ ជា​មួយនឹង​ភាព​សប្បាយ​រីករាយ​ទៅ​កាន់​កូន​ដំបូង​របស់​ខ្លួន​។

សុខ រក្សា បាន​ចាត់​ទុក​ការ​ពពោះ​កូន​ដំបូង​ពី​ភរិយា​របស់​លោក​នា​ពេល​នេះ គឺជា​កាដូ​ដ៏​ធំ​បំផុត​សម្រាប់​លោក បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ជំហរ​ពី​ការ​ចង់បាន​កូន​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ភរិយា​នាង កុ​ល ដា​វី ធ្លាប់​បាន​អះអាង​ថា នាង​នឹង​យក​កូន​ឲ្យ​បាន​នៅ​បំណាច់​ឆ្នាំ​នេះ​។

នៅ​ពេល​នេះ​គោលបំណង​របស់​អ្នក​ទាំង​ពីរ​បាន​សម្រេច និង​លេច​ចេញ​ជា​រូបរាង​ហើយ បន្ទាប់​ពី​លទ្ធផល​ធ្វើតេស្ត​រក​មើល​ពី​ការ​ពពោះ​បាន​ចេញ​មក​ជា​លទ្ធផល​វិជ្ជមាន ដែល​នាំ​ឲ្យ​ទាំង​លោក សុខ រក្សា និង​នាង កុ​ល ដា​វី ពិតជា​សប្បាយ​រីករាយ​ខ្លាំង​។ កូន​ដំបូង​នា​ពេល​នេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ផ្អែមល្ហែម និង​ស្អិតរ​មួ​ត​ថែម​ទៀត​។

ចំណែក​តារា​សម្តែង​នាង ម៉ាក់ សែន​សូ​នី​តា ក៏​បាន​ញ​ញឹក​បិទ​មាត់​មិន​ជិត​ផង​ដែរ បន្ទាប់​ពី​នាង​បាន​ទទួល​ដំណឹង​ពី​ការ​ពពោះ​កូន​ដំបូង​របស់​នាង​នា​ពេល​នេះ ក្រោយ​ពី​នាង​បាន​សម្រេច​ចូល​រោងការ​ជាមួយ​លោក ប៉ុ​ល វិបុល ដែល​ជា​អ្នកជំនួញ​មានទ្រព្យ​ម្នាក់​។ ចាប់តាំងពី​បាន​រៀប​អាពាហ៍ពិពាហ៍​មក ម៉ាក់ សែន​សូ​នី​តា ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​ទទួល​នូវ​សុភមង្គល​យ៉ាង​ខ្លាំង​ពី​ការ​ផ្តល់​ឱ្យ​របស់​ស្វាមី ជាមួយនឹង​ការ​រស់នៅ​ក្នុង​ភាព​ស៊ី​វិ​ល័យ និង​ការ​បង្កើត​ជំនួញ​ផ្ទាល់ខ្លួន ដោយ​ចំណាយ​ទុន​រាប់​សិប​ម៉ឺន​ដុល្លារ​ផង​ដែរ​។

យ៉ាងណា ការ​ពពោះ​កូន​ដំបូង​របស់​នាង​នា​ពេល​នេះ គឺជា​ការ​សម្រេច​ក្តី​បំណង​របស់​នាង និង​ស្វាមី ដែល​ចង់​មានកូន​ឲ្យ​បាន​ឆាប់ ដោយ​មិន​ពន្យា​ពេល ខណៈ​ពេល​ដែល​គេ​ក៏​រំពឹង​ដែរ​ថា កូន​ដំបូង​របស់​នាង​នា​ពេល​នេះ ក៏​នឹង​រឹតចំណង​ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​ពួក​គេ​កាន់តែ​រឹង​មាំ​ជាង​មុន​ថែម​ទៀត​។

គួ​បញ្ជាក់​ថា តារា​សម្តែង​នាង ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា បាន​រៀប​មង្គលការ​ជាមួយ​លោក ប៉ុ​ល វិបុល កាលពី​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០២០ ខណៈ​ពេល​ដែល​នាង កុ​ល ដា​វី បាន​រៀប​ការ​ជាមួយនឹង​លោក សុខ រក្សា កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ ២០១៩ ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់ចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល​ប្រមាណ​ជាង​៥​ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ