រាជធានីភ្នំពេញ ៖ តារាសម្តែង ប៊ី រីយ៉ា បានបង្ហាញនូវរូបសម្បត្តិដ៏ស្រស់សោភា ដូចកូនក្រមុំពិតៗ ដោយនាងផាត់មុខមាត់ទៅមើលមិនចង់ស្គាល់។ ភាពផូរផង់នេះ បានបង្កឱ្យ តារាសម្តែងដ៏លេចធ្លោនេះ កាន់តែមានភាពចាប់អារម្មណ៍ទ្វេរទៀត។
បាត់មុខមួយរយៈ ប៊ី រីយ៉ា សម្ងំថែរក្សាសម្រស់យ៉ាងទាក់ចិត្ត មើលទៅគន់មិនចេះជិនណាយ ដោយសារតែនាងត្រូវបានគេយកមកច្នៃសម្រស់កាន់តែស្អាត ដូចគំនូរតែម្តង។ ម្នាក់ៗមានការភ្ញាក់ផ្អើល ពេលដែលបានឃើញនាងគ្រងឈុតបុរាណ រំលេចភាពភ្លឺផ្លេក ចាំងត្រដែតបែបនេះ។

តាមការឱ្យដឹងថា ទំរាំច្នៃបាន គឺមានការយកចិត្តទុកដាក់ពីអ្នកជំនាញណាស់ ដើម្បីធ្វើយ៉ាងណាអោយមហាជនបានចាប់ចិត្ត។
អ្នកនាង ប៊ី រីយ៉ា តាំងពីរៀបការមកទទួលបានកូនស្រីម្នាក់ ជាចំណងដៃ។ នាងនៅតែ ទទួលយកការសម្តែងថតស្បត និងសំអាងការ បើទោះជានាងមមាញឹកនឹងការងាររកស៊ីខាងក្រៅសិល្បៈបែបណាក្តី។ ភាពស្រស់សោភា ដែល រីយ៉ា ពាំនាំមកនេះពិតជាកម្របានឃើញណាស់ ហើយនាងឆ្លៀតពេលទៀតផង ជាមួយសំណើរមួយនេះ។





ចែករំលែកព័តមាននេះ