ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ផ្នែក​សេវាកម្ម​កម្សាន្ត​លើក​​គ្នា​តវ៉ា​​មុខ​ក្រសួង​ការងារ​​សុំ​ឱ្យ​ជួយ​អន្តរា​គមន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កម្មករ​ផ្នែក​សេវាកម្ម​កម្សាន្ត​ប្រមាណ​៤០​នាក់​តំណាង​អោយ​១៦៩​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ដោយ​យកញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា ​ព្រមទាំង​លើក​បដាព្រោង​ព្រាត ដើម្បី​ទ​ទូ​ច​ស្នើ​សុំ​អោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ​អន្តរាគមន៍​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​ក្នុង​មួយ​ខែ និង​ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​ផ្ទះ​ជួល​បន្ធូរ​បន្ថយថ្លៃ​ឈ្មួ​ល​នៅ​ក្នុង​ស្ថានភាព​នៃ​កំឡុង​ពេល​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩​។…

រាជធានី​ភ្នំពេញ ​៖ កម្មករ​ផ្នែក​សេវាកម្ម​កម្សាន្ត​ប្រមាណ​៤០​នាក់​តំណាង​អោយ​១៦៩​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ដោយ​យកញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា ​ព្រមទាំង​លើក​បដាព្រោង​ព្រាត ដើម្បី​ទ​ទូ​ច​ស្នើ​សុំ​អោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ​អន្តរាគមន៍​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​ក្នុង​មួយ​ខែ និង​ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​ផ្ទះ​ជួល​បន្ធូរ​បន្ថយថ្លៃ​ឈ្មួ​ល​នៅ​ក្នុង​ស្ថានភាព​នៃ​កំឡុង​ពេល​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩​។

ការ​តវ៉ា​ទាមទារ​​ខាងលើ​នេះ​បាន​​ធ្វើ​​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​​ព្រឹកថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ​២០២០​ ដោយ​នារី​ប​ម្រើ​ការ​ខារ៉ាអូខេ​បាន​នាំ​គ្នា​ឈរ​ត្រៀបត្រា​លើក​បដា​នៅ​មុខក្រសួង​ការងារ​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។

តាម​លិខិត​ស្នើ​សុំ​ដែល​គោរព​ជូ​ន​សម្តេច​តេជោ បានអោយ​ដឹង​ថា​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​ខារ៉ាអូខេ និង​រោង​ភាពយន្ត​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​១៧​ ខែ​មី​​នា ឆ្នាំ​២០២០​ ​ដោយសារ​​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​កំពុង​តែ​រី​រាលដាល ។ ចំណែក​កម្មករ និ​យោ​ជិ​ក កំពុង​តែ​ជួប​ប្រទះ​ការ​​កង្វះ​ខាត​​ផ្នែក​​ជីវភាព​​ដូច​ជា​ត្រូវចំណាយទៅលើ​ផ្ទះ​ជួល ទឹក​ភ្លើង និង​ម្ហូបអាហារ​ប្រចាំថ្ងៃ​ជាដើម​។ ​ចាប់តាំងពី​ថ្ងៃ​បិទកន្លែង​​ការងារជា​បណ្តោះ​អាស​ន្ន​ ធ្វើ​ឱ្យ​កម្មករ និ​យោ​ជិ​ត​​នៅ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ព្យាយាម​​ស្វះ​​ស្វែង​រក​ការងារ​ធ្វើ ​ជា​បណ្តោះ​អាស​ន្ន​ ដើម្បី​បាន​ប្រាក់​ចំណូល​ប​ន្តិ​ច​​បន្តួច​ដើម្បី​ដោះស្រាយ​ជីវភាព​​ខ្វះខាត​សម្រាប់​ខ្លួន​និង​សមាជិក​ក្រុម​គ្រួសារ ។

ក្នុង​លិខិត​ខាងលើ​នោះ​ដែរ​ក៏​បាន​អោយ​ដឹង​ទៀត​ថា កម្មករ​ផ្នែក​សេវាកម្ម​កម្សាន្ត​ដែល​កំពុង​តែ​បាត់បង់​ការងារ​នា​ពេល​ប​ច្ចុប្ប​ន្ន បាន​ព្យាយាម​ស្វែងរក​ការងារ​ធ្វើ​ណាស់​ តែ​រក​មិន​បាន​ ហើយ​សឹងតែ​រក​លុយ​ទិញ​ម្ហូបអាហារ​មិន​បាន​ផង ចំណែកឯ​ឈ្នួល​ផ្ទះជួល​​វិញ​គឺ​គិត​ពេញ​ថ្លៃ ។

ក្នុង​លិខិត​​ខាងលើ​នោះ​ក៏​បាន​ទ​ទូ​ច​ស្នើ​សុំ​អោយ​រាជរដ្ឋាភិបាល ធ្វើការ​ដោះស្រាយ​នូវ​សេចក្តី​ត្រូវការ​ជា​បន្ទាន់​របស់​ពួក​គាត់​មាន​ដូច​ជា​ ១-​ស្នើ​និង​ទ​ទូ​ច​ដល់​រាជរដ្ឋាភិបាល​ធ្វើការ​គាំពារ​ជាក់លាក់​ ដោយ​ដាក់​បញ្ចូល​ក្នុង​ការ​ឧ​ប​ត្ថ​​ម្ភ​ប្រាក់​៤០​ដុល្លារ​ ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ម្ហូបអាហារ​ក្នុង​ស្ថានភាព​នេះ​រហូត​មានការ​ប្រកាស​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាត​អោយ​មានការ​បើក​ឡើង​វិញ​នូវ​​កន្លែង​​ទាំងនោះ ​និង​២-​ស្នើ និង​ទ​ទូ​ច​ដល់​រាជរដ្ឋាភិបាល​ធ្វើការ​អន្តរាគមន៍​ជា​បន្ទាន់​ដល់​ម្ចាស់​ផ្ទះ​ជួល​អោយ​ប​ន្ធូរ​បន្ថយថ្លៃ​ឈ្នួល​ផ្ទះ​ក្នុង​អំឡុង​ពេល​​កន្លែង​​ខារ៉ាអូខេ​បិទ​ជា​បណ្តោះអាសន្ន​ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាលនៃ​មេរោគ​កូ​វី​ដ​១៩​។​

បន្ទាប់​ពី​មាន​​កម្មករ​ផ្នែក​សេវាកម្ម​កម្សាន្ត​លើក​បដា​ខាងលើ​ មន្ត្រី​ក្រសួង​ការងារ​ក៏​បាន​មក​ទទួលយក​ញ្ញាតិ ហើយ​ក្រុម​អ្នក​តវ៉ា​ក៏​បាន​បន្តដំណើរ​តាម​ម៉ូតូ​កង់​៣ និង​ម៉ូតូ​ទៅ​ក្រសួង​កិច្ចការ​នារី​បន្ត​ទៀត ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​នោះ​ដែរ​ មុន​ពេល​លើក​បដា​នៅ​មុខក្រសួង​ការងារ ក្រុម​អ្នក​តវ៉ា​ក៏បាន​ជួប​ប្រមូល​និង​លើក​បដា​នៅ​មុខ​ទីស្តីការ​គ​ណៈ​រដ្ឋ​មន្ត្រី​ផង​ដែរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ