ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ណាខ្លះ​ស្អាតស្អំ និង​ប្រទេស​ណា​ពុក​រលួយ​ជាងគេ ? ចំពោះ​ប្រទេស​កម្ពុជា តើ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ប៉ុន្មាន ?

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា អង្គការ​សម្រាប់​តម្លាភាព​អន្តរជាតិ បាន​បង្ហាញ​ពី​ស​ន្ទ​ស្សន៍​នៃ​អំពើ​ពុក​រលួយ​ប្រចាំឆ្នាំ​២០១៤ ឃើញ​ថា ប្រទេស​ចិន (​ស្ថិត​នៅ​លំដាប់​ទី​១០០​មាន​៣៦​ពិន្ទុ​) និង​តួ​ក​គី (​ស្ថិត​នៅ​លំដាប់​ទី​៦៤​មាន​៤៥​ពិន្ទុ​) រួម​ទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ផ្សេង​ទៀត មាន​បញ្ហា​ពុក​

សារព័ត៌មាន​បរទេស​ផ្សាយ​ថា អង្គការ​សម្រាប់​តម្លាភាព​អន្តរជាតិ បាន​បង្ហាញ​ពី​ស​ន្ទ​ស្សន៍​នៃ​អំពើ​ពុក​រលួយ​ប្រចាំឆ្នាំ​២០១៤ ឃើញ​ថា ប្រទេស​ចិន (​ស្ថិត​នៅ​លំដាប់​ទី​១០០​មាន​៣៦​ពិន្ទុ​) និង​តួ​ក​គី (​ស្ថិត​នៅ​លំដាប់​ទី​៦៤​មាន​៤៥​ពិន្ទុ​) រួម​ទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ផ្សេង​ទៀត មាន​បញ្ហា​ពុក​រលួយ​ច្រើន​បំផុត ។

ការ​រៀប​ចំណាត់ថ្នាក់​នោះ បាន​ប្រតិបត្តិ​ដោយ​វាស់​ស្ទង់​ពី​កម្រិត​ពុក​រលួយ​របស់​ប្រទេស​ចំនួន​១៧៥​នៅ​ទូ​ទាំង​ពិភពលោក តាម​រយៈ​លទ្ធផល​អង្កេត​របស់​ធនាគារពិភពលោក ធនាគារ​ដើម្បី​អភិវឌ្ឍ​អាហ្វ្រិក និង​ស្ថាប័ន​ផ្សេង​ទៀត ដោយ​ផ្តល់​ពិន្ទុ​ពី​០​ដល់​១០០ ។ ចំពោះ​ប្រទេស​ដែល​ទទួល​០​ពិន្ទុ​បង្ហាញ​ថា មាន​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត ខណៈ​ពិន្ទុ​១០០​គឺ​មាន​លក្ខណៈ​ស្អាតស្អំ ។

ចំណាត់ថ្នាក់​ប្រទេស​ស្អាតស្អំ​មាន​អំពើ​ពុក​រលួយ​តិច​បំផុត​ប្រចាំឆ្នាំ​២០១៤​ចំនួន​១០​គឺ ៖
១-​ដា​ណឺ​ម៉ា​ក មាន​៩២​ពិន្ទុ ។
២-​នូ​វែ​ល​សេ​ឡង់ មាន​៩១​ពិន្ទុ ។
៣-​ហ្វាំ​ង​ឡង់ មាន​៨៩​ពិន្ទុ ។
៤-​ស៊ុ​យ​អែ​ត មាន​៨៧​ពិន្ទុ ។
៥-​ន័​រ​វែ​ស មាន​៨៦​ពិន្ទុ ។
៦-​ស្វ៊ី​ស មាន​៨៤​ពិន្ទុ ។
៧-​សិង្ហ​បុរី មាន​៨៤​ពិន្ទុ ។
៨-​ហូ​ឡង់ មាន​៨៣​ពិន្ទុ ។
៩-​លុ​ច​សំបួ មាន​៨២​ពិន្ទុ ។
១០-​កា​ណា​ដា មាន​៨១​ពិន្ទុ ។

ដោយឡែក​គិតតែ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​រាប់​ទាំង​កម្ពុជា​ផង​នោះ គឺ ៖
-​សិង្ហ​បុរី មាន​៨៤​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​៧ ។
-​ព្រុយ​ណេ មាន​៦០​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​៣៧ ។
-​ម៉ា​ឡេ​ស៊ី មាន​៥២​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​៥០ ។
-​ហ្វ៊ី​លី​ពី​ន មាន​៣៨​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​៨៥ ។
-​ថៃ មាន​៣៨​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​៨៥ ។
-​ឥណ្ឌូ​ណេ​ស៊ី មាន​៣៤​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១០៧ ។
-​វៀតណាម មាន​៣១​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១១៩ ។
-​ឡាវ មាន​២៥​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១៤៥​។
-​កម្ពុជា មាន​២១​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១៥៦ ។
-​មី​យ៉ា​ន់​ម៉ា មាន​២១​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១៥៦ ។

សម្រាប់​១០​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ប្រចាំឆ្នាំ​២០១៤​រួម​មាន ៖
១៦១-​យេ​ម៉ែ​ន មាន​១៩​ពិន្ទុ ។
១៦៦-​អេ​រី​ត្រេ មាន​១៨​ពិន្ទុ ។
១៦៦-​អ៊ូ​ស​បេ​គី​ស្ថាន មាន​១៨​ពិន្ទុ ។
១៦៩-​តួ​ក​ម៉េ​នី​ស្ថាន មាន​១៧​ពិន្ទុ ។
១៧០-​អីុ​រ៉ា​ក់ មាន​១៦​ពិន្ទុ ។
១៧១-​ស៊ូ​ដង់​ខាងត្បូង មាន​១៥​ពិន្ទុ ។
១៧២-​អាហ្វ្រិក មាន​១២​ពិន្ទុ ។
១៧៣-​ស៊ូ​ដង់ មាន​១១​ពិន្ទុ ។
១៧៤-​កូរ៉េ​ខាងជើង មាន​៨​ពិន្ទុ ។
១៧៤-​សូ​ម៉ា​លី មាន​៨​ពិន្ទុ ៕