ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស-ស្រី​បាត់បង់ជីវិតគរលើគ្នា ខណៈជិះ​លឿន​​ដូច​ព្យុះ​ទៅបុក​ឡាន

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ​មនុស្ស​ប្រុស-ស្រី​៣​នាក់ ​បាន​បាត់បាត់បង់​ជីវិត​ដេកដួលគរលើគ្នានៅ​និង​កន្លែង ខណៈ​​ពួក​គេ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ចតនៅ​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវ ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹងនៅ​លើ​ផ្លូវជាតិ​លេខ​៧​។ កើតឡើង​កើតឡើង​នៅ​យប់​ថ្ងៃទី​៤ ​មិថុនា លើ​ផ្លូវជាតិ​លេខ​7 ក្នុង​ឃុំ​ឃ្សឹ​ម…

ខេត្តក្រចេះ​ ៖ ​មនុស្ស​ប្រុស-ស្រី​៣​នាក់ ​បាន​បាត់បាត់បង់​ជីវិត​ដេកដួលគរលើគ្នានៅ​និង​កន្លែង ខណៈ​​ពួក​គេ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ចតនៅ​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវ ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹងនៅ​លើ​ផ្លូវជាតិ​លេខ​៧​។ កើតឡើង​កើតឡើង​នៅ​យប់​ថ្ងៃទី​៤ ​មិថុនា លើ​ផ្លូវជាតិ​លេខ​7 ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ។

ក្រោយ​កើតហេតុ​ការណ៍ រថយន្ត​ដែល​ចត​ស្ងៀម​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ ដើម្បី​គេចខ្លួនដោយ​នគរ​បាល​អះអាង កំពុង​តែ​ស្រាវ​ជ្រាវ​រក​អត្តសញ្ញាណ ​។

ប៉ូលិស​និយាយ​ថា អ្នក​បើក​ម៉ូតូ​ឈ្មោះ​ប៊ុ​ន រឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាបើក​​មាន​ឌុ​ប​មនុស្ស​ស្រី​២​នាក់​នៅ​ពីក្រោយ​ទៀត​​ ពួក​គេ​មាន​ទីលំនៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ ក៏​ត្រូវ​បាន​នគរបាល​ចរាចរណ៍​បាន​កំណត់​ថា ផ្តើម​ដោយសារ​ការ​ប្រើប្រាស់​ល្បឿន​លឿន​ជ្រុល​របស់​ក្រុម​ជន​រង​គ្រោះ ហើយពួក​គេ​ទាំង​បី​នាក់ មិន​មាន​ពាក់​មួ​សុ​វត្ថ​ភាព​​ទៀត ។

អត្ថបទសរសេរ ដោយ