ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ៗ​ក៏​ច្រណែន​នឹង​ម្ចាស់​ឆ្នាំវក មមី កុរ ឆ្លូវ រកា​ព្រោះ​លាភ​សំណាង

3 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​ហេង​ទាំង​៥ វក មមី កុរ ឆ្លូវ រកា នឹង​ធ្វើ​គេឯង​ច្រណែន​គ្រប់​គ្នា​ព្រោះ​ជា​អ្នកមាន​លាភ​ធំ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ក្នុង​ថ្ងៃ​ពុធ ទី​៣…

យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​ហេង​ទាំង​៥ វក មមី កុរ ឆ្លូវ រកា នឹង​ធ្វើ​គេឯង​ច្រណែន​គ្រប់​គ្នា​ព្រោះ​ជា​អ្នកមាន​លាភ​ធំ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ក្នុង​ថ្ងៃ​ពុធ ទី​៣ មហា​សំណាង​333 ខែមិថុនា​នេះ ។ សូម​លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៥ បួងសួង​ឥឡូវនេះ​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។

ឆ្នាំ វក លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ថ្ងៃ​ពុធ​នេះ ជា​អ្នកមាន​លាភ​សំណាង​ខ្ពស់ អាច​ជា​លុយកាក់ ឬ​ឋានៈ​បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ។ អ្នក​កើត​ឆ្នាំ​នេះ​ធាតុទឹក​អម្រឹត ចិត្ត​បុណ្យ ល្អ​ណាស់ ពណ៌​សំណាង ប្រផេះ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី​សព្វសារពើ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ សំណាង​ក្នុង​រឿង​ប្រាក់​កាស កាក់កប​ប្រសើរ​ណាស់ សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំ មមី រាល់​ការងារ​រក​ទទួលទាន​នៅ​ថ្ងៃ​ពុធ​នេះ​ទទួល​បាន​លាភ​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រា​ប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​លើសលប់ ហើយ​ជា​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទី​ជិត ឆ្ងាយ​ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត ។ រីឯ​សម្ព័ន្ធ​ស្នេហា​មាន​តែ​រឿង​ល្អ និង​មាន​សុភមង្គល​ណាស់ ។

ឆ្នាំ កុរ លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ក្នុង​ថ្ងៃ​ពុធ​ស្អែក​នេះ ឯ​លាភ​ទាំងនោះ​អាច​ជា​លាភ​លុយ ឬ​លាភ​ឋានៈ​បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​ជ្រូក​មាស ធាតុ​កែវ​មណី និង​បាន​យស​ស័​ក្កិ​ធំ ឬ​បានជា​សម្បត្តិ​សេដ្ឋី រាសី​ខ្ពស់ត្រដែត ពណ៌​សំណាង ស្វាយ ។ សំណាង​ក្នុង​រឿង​ការងារ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​មាសប្រាក់​ហូរ​ចូល​ពេញ​ៗ សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំ ឆ្លូវ នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គាប់ប្រសើរ​ខ្លាំង​ណាស់ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ​ចូល លុយ​ហូរ​ចូល​ច្រើន អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​សុខ​សប្បាយ​តាម​ផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ រកា លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ក្នុង​ថ្ងៃ​ពុធ​ស្អែក​នេះ ។ រកា​នាម​ជា​មាន់មាស ធាតុមាស មានទ្រព្យ​និង​មាន​បញ្ញា​ច្រើន រាសី​ខ្ពស់ត្រដែត ពណ៌​សំណាង ផ្ទៃមេឃ សំណាង​ក្នុង​រឿ​ង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណា​ង​ក្នុង​រឿង​ប្រាក់​កាស​ហូរ​ចូល​ដូច​ទឹក សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ