ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ដល់​2020​ទៅ​ហើយ​គ្រូ​អាគម​គ្រូ​ហោរ​នៅ​តែ​ត្រូវប៉ាន់

3 ឆ្នាំ មុន

ចូល​មក​ដល់​ឆ្នាំ​២០២០​បច្ចេកវិទ្យា​រីក​ចម្រើន​កប់​ពពក​ទៅ​ហើយ គេ​នៅ​តែ​សង្កេត​ឃើញ​ថា ចរន្ត​នៃ​អ្នក​ទៅ​រក​គ្រូមន្តអាគម គ្រូ​ទស្សន៍​ទាយ លើក​ជោគជតារាសី តាម​រយៈ​មន្តអាគម​ន៍ ធ្វើ​ស្នេហ៍​ជួបជុំ​ប្ដី​ប្រពន្ធ ឬ​បញ្ចុះ​មន្ត​ស្នេហ៍ ដើម្បី​ឲ្យ​មុខរបរ​រកស៊ី​កាក់កប ក្រុមហ៊ុន​មាន​ភាព​រីក​ចម្រើន…

ចូល​មក​ដល់​ឆ្នាំ​២០២០​បច្ចេកវិទ្យា​រីក​ចម្រើន​កប់​ពពក​ទៅ​ហើយ គេ​នៅ​តែ​សង្កេត​ឃើញ​ថា ចរន្ត​នៃ​អ្នក​ទៅ​រក​គ្រូមន្តអាគម គ្រូ​ទស្សន៍​ទាយ លើក​ជោគជតារាសី តាម​រយៈ​មន្តអាគម​ន៍ ធ្វើ​ស្នេហ៍​ជួបជុំ​ប្ដី​ប្រពន្ធ ឬ​បញ្ចុះ​មន្ត​ស្នេហ៍ ដើម្បី​ឲ្យ​មុខរបរ​រកស៊ី​កាក់កប ក្រុមហ៊ុន​មាន​ភាព​រីក​ចម្រើន មាន​សុភមង្គល​ក្នុង​សង្គម​គ្រួសារ រៀបចំ​មង្គលការ​កូនចៅ គឺ​នៅ​តែ​មាន​សកម្មភាព​ផុសផុល​ដូច​ជំនាន់​ដើម​ដដែល ។

ចំណុច​ទាំងនេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្នុង​សង្គម​រស់នៅ​របស់​ខ្មែរ​បច្ចុប្បន្ន ការ​ទោរទន់​លើ​អបិយ​ជំនឿ នៅ​តែ​ដក់​ជាប់ ក្នុង​ផ្នត់គំនិត របស់​មនុស្ស​គ្រប់​ៗ​រូប មិន​ថា​អ្នកមាន ឬ​អ្នកក្រ ពោល​គឺ​នៅ​តែ​មិន​អាច​កាត់​ផ្ដាច់ ពី​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ឡើយ ។

លោកគ្រូ ប៉ុក ឆុ​ន អាយុ ៦៤​ឆ្នាំ រស់នៅ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ដែល​ជា​អ្នកចេះ​មន្តអាគម​ន៍​អូ​ម​អាម ព្យាបាល​ជំងឺ ដោះ​អំពើ​ផ្សេង​ៗ និង​មាន​អ្នក​ទៅ​ពឹង​ពរ រក​លោកគ្រូ​ឲ្យ​ជួយ​មិនសូវ​ដាច់ បាន​បង្ហាញ​ពី​ស្ថានភាព​ពិត​ថា សព្វថ្ងៃ​មាន​អ្នកជំងឺ ក៏​ដូច​ជា​អ្នក​ជឿ​លើ​មន្តអាគម​ន៍​ផ្សេង​ៗ​មក​រក​លោកគ្រូ​ឲ្យ​ជួយ ដល់​ផ្ទះ​ជា​ច្រើន មិន​ថា​អ្នក​ភ្នំពេញ ឬ​អ្នក​តាម​ខេត្ត​ឆ្ងាយ​ៗ​នោះ​ទេ ។

លោកគ្រូ​បន្ត​ថា «​ខ្ញុំ​មើលជំងឺ​គេ អស់​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គឺ​ព្យាបាល​ជំងឺ​គ្រប់មុខ​ដូច​ជា ក្រិន​ថ្លើម រលាក​ពោះវៀន ក្រពះ ឫសដូងបាត ដោះ​អំពើ​អូ​ម​អាម ទស្សន៍​ទាយ ធ្វើ​ខ្សែ​កថា មើល​ថ្ងៃខែ​កូនប្រុស​ស្រី​មុន​រៀប​ការ ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ ដែល​ឈ្លោះ​បែកបាក់ ឲ្យ​ជួបជុំ​គ្នា​វិញ និង​ការងារ​រកស៊ី ជា​ច្រើន​ទៀត ។ ចូល​មក​ដល់​ខែ​នេះ មាន​អ្នក​មក​ច្រើន​ពី​ខេត្ត​ជិត​ឆ្ងាយ ខ្ញុំ​មិនដឹង​ថា ការ​ព្យាបាល​មានការ​ជឿជាក់ ពី​អ្នកជំងឺ​យ៉ាងម៉េច​ទេ តែ​ចេះ​តែ​មាន​អ្នក​មក​ជា​បន្តបន្ទាប់​ហ្នឹង ទាំង​យប់ ទាំង​ថ្ងៃ មាន​អ្នកខ្លះ មក​ដេក​នៅ​ទី​នេះ ក៏​មាន​ដែ​» ។

ទោះជា​បែប​ណា​បញ្ហា​ជំនឿ​លើ​មន្តអាគម​អូ​ម​អាម​ក្នុង​ការ​ព្យាបាល​ជំងឺ ជឿ​លើ​គ្រូ​ហោរ​ទស្សន៍​ទាយ​គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​ការ​រស់នៅ​តាម​ជំនឿ​ត​ៗ​គ្នា​ពី​បុរាណ​ប៉ុណ្ណោះ ដែល​គ្រូ​មួយ​ចំនួន​តូច​បាន​ឆ្លៀត​កេង​ចំណេញ​ក្នុង​រូបភាព​ផ្សេង​ៗ​ទៅ​លើ​អ្នក​ចូល​ទៅ​រក​សេវាកម្ម​ទាំងនោះ​ក៏​មិន​តិច ។ ត្រង់​ចំណុច​នេះ​គួរ​យើង​ទាំងអស់​គ្នា​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​មុន​នឹង​ជឿ​លើ​អ្វីមួយ ប៉ុន្តែ​ក៏​មិន​ត្រូវ​ភ្លេច​វិទ្យាសាស្ត្រ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ជា​ពិសេស​គឺ​ការ​ព្យាបាល​ជំងឺ​គួរ​ទៅ​មន្ទីរពេទ្យ​ជា​រឿង​ប្រសើរ​បំផុត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ