ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​២៨​ខ្នង ក្នុងស្រុក​ក្រុង​ចំនួន​០៤

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្ទះ​ប្រជាពលរដ្ឋ​២៨​ខ្នង​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​,​ស្រុក​រំដួល​,​ស្រុក​រមាស​ហែក​, ស្រុក​កំពង់​រោទ៍ និង​ស្រុក​ស្វាយ​ទាប ត្រូវ​បាន​ដួល​រលំ និង​របើក​ដំបូល​ដោយសារ​តែ​ភ្លៀង​ផ្គរ លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​រំលំ​ផ្ទះ និង​របើក​ដំបូល​សរុប​២៨​ខ្នង​។ ករណី​នេះ​បាន​កើត​ឡើ​កាលពី​ចន្លោះ​ម៉ោង​២​ទៅ​៣​រសៀល…

ខេត្តស្វាយរៀង ៖ ផ្ទះ​ប្រជាពលរដ្ឋ​២៨​ខ្នង​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​,​ស្រុក​រំដួល​,​ស្រុក​រមាស​ហែក​, ស្រុក​កំពង់​រោទ៍ និង​ស្រុក​ស្វាយ​ទាប ត្រូវ​បាន​ដួល​រលំ និង​របើក​ដំបូល​ដោយសារ​តែ​ភ្លៀង​ផ្គរ លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​រំលំ​ផ្ទះ និង​របើក​ដំបូល​សរុប​២៨​ខ្នង​។ ករណី​នេះ​បាន​កើត​ឡើ​កាលពី​ចន្លោះ​ម៉ោង​២​ទៅ​៣​រសៀល ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០​។ បើ​តាម​របាយការណ៍​ពី​គ្រប់​ក្រុង​ស្រុក​បានឱ្យ​ដឹង​ថា មានផ្ទះ​២៨​ខ្នង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដួល​រលំ និង​របើក​ដំបូល​នៅ​០៤ និង​ក្រុង​ស្វាយ​រៀង ក៏​ប៉ុន្តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ទេ​។

ប្រភព​បញ្ជាក់​ទៀត​ថា នៅ​ស្រុក​កំពង់​រោទ៍​មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៩​ខ្នង ស្មើនឹង​ចំនួន​២​ឃុំ គឺ ឃុំ​ព្រៃធំ និង​ឃុំ​ស្វាយ​តា​យាន ត្រូវ​ដួល​រលំ និង​របើក​ដំបូល​។ ស្រុក​រំដួល​មានផ្ទះ​របស់​ប្រជាពលរដ្ឋ ចំនួន​០៤​ខ្នង បាន​រង​ការ​ខូចខាត​គឺ​នៅ​ក្នុងភូមិ​ត្រពាំង​ចំបក់ និង​ភូមិ​អង្គ​ពក ស្ថិត​ក្នុង​ឃុំ​ម៉ឺន​ន​ជ័យ ស្រុក​រំដួល​។ ស្រុក​រមាស​ហែក មានផ្ទះ​ប្រជាពលរដ្ឋ​០៥​ខ្នង រង​ការ​ខូចខាត​គឺ​នៅ​ភូមិ​ស្វាយ​ទន្ទឹម ភូមិ​តា​កុ​ត ភូមិ​បន្លា​ស្អិត ភូមិ​ខ្នង​ជ្រូក​ខាងលិច ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ស្ដៅ​។

ចំណែក​ក្រុង​ស្វាយ​រៀង​មាន មួយ​ខ្នង​ផ្ទះ​មាន​ម្ចាស់​ឈ្មោះ ចិន សាវ៉ា​ត ភេទ​ស្រី អាយុ​៤១​ឆ្មាំ ជា​កម្មករ​រោងចក្រ មានកូន​៤​នាក់ ក្នុង​បន្ទុក​ស្ថិត​ក្នុងភូមិ​ស្រម៉​ជ្រំ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង មាន​ទំហំ​៦​ម៉ែត្រ គុណ​នឹង​៥​ម៉ែត្រ ជញ្ជាំង​ស្លឹក ដំបូល​ប្រក់ស​ង្ក័​សី បាន​រលំ​ទាំងស្រុង ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ​។ ចំណែក​ស្រុក​ស្វាយ​ទាប​មាន​ដួល​រលំ និង​របើក​ដំបូល​០៩​ខ្នង ផ្ទះ​សរុប​ទាំងអស់​មាន​ចំនួន​២៨​ខ្នង​ផ្ទះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ