ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស្រី​លក្ខណ៍ ប្រាប់​មូលហេតុ​ដែល​មិន​ចង់ឱ្យ​សាច់​.​ស

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ឃើញ​តារា​ថៃ​ផ្នែក នារី​ម្នាក់ រង​នូវ​ប្រតិកម្ម​ស្បែក រហូត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បាន​បង្ហាញ​ឱ្យ​តារា ស្រី ទូច ស្រី​លក្ខណ៍ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។…

ក្រោយ​ឃើញ​តារា​ថៃ​ផ្នែក នារី​ម្នាក់ រង​នូវ​ប្រតិកម្ម​ស្បែក រហូត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បាន​បង្ហាញ​ឱ្យ​តារា ស្រី ទូច ស្រី​លក្ខណ៍ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ចំណុច​នេះ ហើយ ដែល​រុញ​ឱ្យ ទូច ស្រី​លក្ខណ៍ មិន​ព្រម​ដុះខាត់​ស្បែក​ឱ្យ​ស​.​ស្អាត ហ្មត់​រលោង​។ បើ​ទោះជា​អ្នក​នាង មាន​ប្រាក់​ចំណាយ​លើ​ដងខ្លួន​អោយ​ផូរផង់ ក៏​មិន​ស្ថិត​ក្នុង​ផ្នត់គំនិត​ដែរ​។

ភាគច្រើន តារា​ស្រី​នៅ​កម្ពុជា​ជា​ច្រើន​រូប អោយ​តែ​ឡើង​កូដ​ល្បីឈ្មោះ រមែង​ប្រែប្រួល​រូប សម្បត្តិ ខ្លះ​សាច់​ពី​ខ្មៅ​ទៅ​.​ស ក៏​ឃើញ​។ តារា​ខ្លះ មិនសូវ​តាមដាន​ផលិតផល សួរនាំ​អ្នកជំនាញ​ក៏​ឃើញ​ថា រង​ប្រតិកម្ម​ស្បែក​ឈឺ​ធ្ងន់​។ យ៉ាងណា តារា​ស្រី​ល្បីឈ្មោះ នា​ស្រុក​យើង​មួយ​ចំនួន ក៏​មិន​ប្តូរ​ជំហរ ប្រែកាយ​ពី​ខ្មៅ​ទៅ​ស ឡើយ​។ ក្នុង​នោះ​ឃើញ​មាន​តារា​សម្បុរ ស្រអែម​ស្រស់​មាន​ដូច​ជា ទូច ស្រី​លក្ខណ៍ គង់ សុ​ជាតិ ច​ន ច័ន្ទ​ល​ក្ខិ​ណា សា​រ៉ា​យ ស​ក្ខ​ណា នី មុនីនាថ ពៅ លី​ដា ជាដើម​។

ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ ទូច ស្រី​លក្ខណ៍ បាន​បង្ហោះ​ថា «​មាន​មនុស្ស​ជា​ច្រើន​សួរ​មក​កាន់​ខ្ញុំ​ថា ហេតុ​អី​បានជា​មិន​ចង់​ស ដូច​តារា​ដទៃ​ទៀត ? នេះ​ជា​ហេតុផល​តែ​ម្យ៉ាង គឺ​ខ្ញុំ​ស្រលាញ់​ពណ៌​សម្បុរ​បែប​ធម្មជាតិ​របស់ខ្ញុំ ដោយ​ខ្ញុំ​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ចំពោះ​ថត​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ និង​នៅ​ពេល​អនាគត ត្រូវ​ចាំ​ទាំងអស់​គ្នា​ថា ការ​ប្រើប្រាស់​ផលិតផល​អ្វីមួយ​ដោយ​ស​លឿន​ខុស​ពី​ធម្មជាតិ សួរ​ថា តើ​ផល​ប៉ះពាល់​ដល់​សុខភាព​មាន​អ្វីខ្លះ​នៅ​ថ្ងៃ​បន្ទាប់? មុន​ប្រើ​ត្រូវ​ពិចារណា សុំ​ទោស​ផង​វា​ជា​ការ​ចែករំលែក​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ