ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ឆ្នាំ​ទាំង​៦​យ៉ាង​យូរ​ដាច់​ខែ​៥​​ដាច់​ស៊យ​យល់​តែ​លាភ​សំណាង

3 ឆ្នាំ មុន

យោង​តាម​ការ​ទស្សន៍​ទាយ​របស់​ហោរា​ចិន​សែ​បាន​បញ្ជាក់​ពី​ការ​ផ្លាស់​ប្ដូរ រាសី អាក្រក់ ប្រែជា​ល្អ ជួប​មហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់​ហូរ​ចូល​មក​ឯង​ៗ ដែល​ជា​ការ​កែប្រែ ជីវិត​ថ្មី នៅ​ត្រឹម​ដំណាច់​ខែឧសភា…

យោង​តាម​ការ​ទស្សន៍​ទាយ​របស់​ហោរា​ចិន​សែ​បាន​បញ្ជាក់​ពី​ការ​ផ្លាស់​ប្ដូរ រាសី អាក្រក់ ប្រែជា​ល្អ ជួប​មហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់​ហូរ​ចូល​មក​ឯង​ៗ ដែល​ជា​ការ​កែប្រែ ជីវិត​ថ្មី នៅ​ត្រឹម​ដំណាច់​ខែឧសភា ដើមខែ​មិថុនា​ដ៏​ខ្លី​ខាង​មុខ​នេះ ជា​ខែ​666​លើក​ជោគជតារាសី ហូរ​លាភ​សំណាង​ចូល​មក ។ ម្ចាស់​ឆ្នាំ​ទាំង​៦​នោះ​គឺ ច ថោះ រោង មមី រកា កុរ ។ សូម​លោក​អ្នក​ស៊ែរ​បួងសួង​156​រីករាយ​ជាមួយនឹង​មហាលាភ មហា​សំណាង និង​ជោគជតារាសី​ឧត្តម​ប្រសើរ​ចាប់ពី​ឥឡូវនេះ​តទៅ ។

ឆ្នាំច រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ នៅ​ដំណាច់​ខែឧសភា​ខាង​មុខ​នេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន ការងារ​រដ្ឋ​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់ ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំថោះ ពណ៌​នាំ​លាភ ទឹកក្រូច នៅ​ដំណាច់​ខែឧសភា​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរោង ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ នៅ​ដំណាច់​ខែឧសភា​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំមមី រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​ដំណាច​ខែឧសភា​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​​​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំរកា លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហូរហៀរ​នៅ​ដំណាច់​ខែឧសភា​ខាង​មុខ​នេះ និង​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ ។

ឆ្នាំកុរ នាំ​មង្គល​លើករាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​ក្រហម នៅ​ដំណាច់​ខែឧសភា​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធ​ភាព ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ