ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា សម្រាល​បានកូន​ប្រុស​ម្នាក់​ព្រឹក​មិ​ញ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​សម្រាលកូន​ប្រុស​បាន​ម្នាក់ តាម​បំណង​ហើយ​បន្ទាប់​ពី​នាង​បាន​ភ្ជាប់ពាក្យ កាលពី​បំណាច់​ឆ្នាំ​២០១៩ កន្លង​មកនេះ ។ បើ​ទោះបី​ភ្លេង​ការ​មិន​ទាន់​បន្លឺ​ឡើង ហើយ​នាង​មានកូន​មុន​រៀប​ការ​ក៏​ដោយ…

នៅ​ទីបំផុត​តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​សម្រាលកូន​ប្រុស​បាន​ម្នាក់ តាម​បំណង​ហើយ​បន្ទាប់​ពី​នាង​បាន​ភ្ជាប់ពាក្យ កាលពី​បំណាច់​ឆ្នាំ​២០១៩ កន្លង​មកនេះ ។

បើ​ទោះបី​ភ្លេង​ការ​មិន​ទាន់​បន្លឺ​ឡើង ហើយ​នាង​មានកូន​មុន​រៀប​ការ​ក៏​ដោយ ប៉ុន្តែ​ដំណឹង​ពី​ការ​សម្រាលកូន​របស់​ពេជ្រ សូលី​កា នា​ពេល​នេះ​បាន​ទទួល​ការ​សាទរ​យ៉ាងច្រើន​ពី​ប្រិ​យ​មិត្ត​គាំទ្រ ។

ជាមួយនឹង​រូបថត​កូន​ទើបនឹង​សម្រាល​អ្នក​ម្តាយ​វ័យក្មេង​នាង ពេជ្រ សូលី​កា បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា ជំរាបសួរ​លោកតា លោកយាយ អ៊ុំ ពូ មីង បង ប្អូន ទាំងអស់​គ្នា ។ អូន (​កូន​របស់​នាង​) ឈ្មោះ ហង្ស អ៊ា​រី វ៉េ​ន​ស្ដេ Hang Aari Wednesday កើត​នៅ​ថ្ងៃ​ទី​16 ខែឧសភា ឆ្នាំ​2020 វេលា​ម៉ោង 7:30​នាទី​ព្រឹក ភេទ​ប្រុស មាន​ទម្ងន់ 2.9kg អូន​សុំ​ផ្ញើខ្លួន ផ្ញើប្រាណ​ផង​ណា​បាទ ។ កូន​របស់​ពេជ្រ សូលី​កា នា​ពេល​នេះ​បាន​ទទួល​កា​រស​សើរ​យ៉ាង​ខ្លាំង​ពី​មហាជន ដោយ​មាន​រូបរាង​ស្រស់​ស្អាត មិន​ខុស​អ្វី​ទៅ​នឹង​សម្រស់​ឪពុក​ម្តាយ​របស់​គេ​នោះ​ឡើយ ។

ពេជ្រ សូលី​កា បាន​ភ្ជាប់ពាក្យ​ជាមួយនឹង​បុរស​អ្នក​ឆ្នៃ​ម៉ូត​ដ៏​ល្បីល្បាញ គឺ​លោក គី​ម ហាន កាលពី​ចុងឆ្នាំ​២០១៩ ។ ពិធី​ភ្ជាប់ពាក្យ​របស់​នាង​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន ក្នុង​ពេល​ដែល​ស្ងាត់​ៗ​នាង​បែ​ជា​ភ្ជាប់ពាក្យ ខណៈ​ពេល​ដែល​មាន​ពាក្យ​អារាម​ថា នាង​កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តី​ជាមួយ​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​ដែល​មានទ្រព្យ​សម្បត្តិ​ស្កុ​ក​ស្តម្ភ ។

យ៉ាងណា ការ​ភ្ជាប់ពាក្យ​របស់​ពេជ្រ សូលី​កា នា​ពេល​នេះ គឺជា​ការ​បំបែក​ពាក្យ​ច​ចាម​អារាម​ខាងលើ​នេះ ក្នុង​ពេល​ដែល​អនាគត​ស្វាមី​របស់​នាង​មិនមែន​ជា​មនុស្ស​មាន​ឋានៈ​ខ្ពស់​ដូច​ការ​យល់​ឃើញ​នោះ​ឡើយ ។ ទោះជា​យ៉ាងណា​ប្រិ​យ​មិត្ត​គាំទ្រ​រំពឹង​ថា ចំណងដៃ​កូនប្រុស​លើក​ដំបូង​របស់​នាង​នា​ពេល​នេះ​នឹង​រិ​ត​ធ្វើ​អោយ​ចំណង​ស្នេហ៍​រវាង​នាង និង​អនាគត​ស្វាមី​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ