ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុ​និយម សំណេះសំណាល​ជាមួយ​កង​ទ័ព​ជើងទឹក​១.៤៥២ នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ លោក ជា សុខ​នី នាយករង​ខុទ្ទកា​ល័យ តំណាង​លោក…

ខេត្តកំពង់ស្ពឺ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ លោក ជា សុខ​នី នាយករង​ខុទ្ទកា​ល័យ តំណាង​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ទៅ​សំណេះ​សំណាល​ជាមួយ​កងទ័ពជើងទឹក​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​ចំនួន ១.៤៥២ នាក់ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​ជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

ក្នុង​នាម​ជា​សម្ព័ន្ធមេត្រីភាព តាម​រយៈ​លោក ជា សុខ​នី ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំ​សួរសុខទុក្ខ​បងប្អូន​កងទ័ព និង​ប្តេជ្ញា​នៅ​តែ​បន្ត​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន ទាំង​ស្មារតី សម្ភារៈ និង​ថវិកា ដើម្បី​ជួយ​លើកកម្ពស់​នូវ​ជីវភាព​របស់​កងទ័ព គ្រួសារ​កងទ័ព និង​ការ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​នៅ​ក្នុង​បញ្ជាការដ្ឋាន ក្នុង​ន័យ​សំដែង​នូវ​ការ​ដឹងគុណ​ចំពោះ​បងប្អូន​កងទ័ព​ទាំងអស់ ដែល​បាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​សុខ​សន្តិភាព សេចក្តីសុខ​ក្សេមក្សាន្ត និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជាតិ​មាតុភូមិ ។

ទោះបី​ក្នុង​កាលៈទេសៈ យើង​ទាំងអស់​គ្នា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ឧបត្ថម្ភ​ដល់​បណ្តា​កងពល​ផ្សេង​ទៀត ដែល​ជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​មាន ៖

១- កងវរសេនាតូច​លេខ​១ (​ថ្ម​ធំ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ចំនួន ១៣០ នាក់

២- កងវរសេនាតូច​លេខ​២ (​អានសេះ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ចំនួន ១៦៨ នាក់

៣- កងវរសេនាតូច​លេខ ០១ និង​លេខ ០២ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្តរមានជ័យ ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដែន​ទិស​ប្រាសាទ​តា​ក្របី ចំនួន ២៤២ នាក់ ។

ដោយ​នាយទាហាន និង​ពល​ទាហាន​ទាំងអស់ ទទួល​បាន​ថវិកា​ចំនួន ១០ ម៉ឺន​រៀល ក្នុង​ម្នាក់​ៗ ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ