ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តល់​ថ្នាំបា.ញ់​សម្លា.ប់​មេរោគ​និង​ឧប​ករណ៍​បា.ញ់​ថ្នាំ​លើយន្តហោះពិសេសរបស់កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ លោក​នាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិលបានចាត់តាំងមន្ត្រី២​​រូប មកទទួលថ្នាំបាញ់សម្លាប់មេរោគលើយន្តហោះចំនួន២០ធុង ​(ក្នុង​១ធុង​មានទឹក​ថ្នាំ​ចំណុះ២៥លីត្រ)និងឧបករណ៍បាញ់ថ្នាំ​ចំនួន៤០គ្រឿង ពីស្ថានទូតចិនប្រចាំនៅព្រះរា​ជា​ណា​​ចក្រកម្ពុជា ។…

​រាជធានីភ្នំពេញ ៖ លោក​នាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិលបានចាត់តាំងមន្ត្រី២​​រូប មកទទួលថ្នាំបាញ់សម្លាប់មេរោគលើយន្តហោះចំនួន២០ធុង ​(ក្នុង​១ធុង​មានទឹក​ថ្នាំ​ចំណុះ២៥លីត្រ)និងឧបករណ៍បាញ់ថ្នាំ​ចំនួន៤០គ្រឿង ពីស្ថានទូតចិនប្រចាំនៅព្រះរា​ជា​ណា​​ចក្រកម្ពុជា ។ នេះ​បើយោងតាមប្រភពពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

យោងប្រភពខាងលើ​បានគូសបញ្ជាក់ទៀតថា ការផ្តល់សម្ភារខាងលើជាការឆ្លើយតបតាមការសន្យារបស់ លោក​ស្រីលោកស្រី Zuo Wenxing អនុប្រធានស្ថានបេសកកម្ម និងជាទីប្រឹក្សានយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy ) ប្រចាំស្ថាន​ទូតចិន ដែលបានសន្យាផ្តល់នូវឧបរណ៍សម្ភារ និង​ថ្នាំសម្លាប់មេរោគ ក្នុង​ឱកាស ជំនួបពិភាក្សា​ការងារ​ជាមួយ​លោក​នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០២០ កន្លងទៅ ។

​លោក​នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមាន​ប្រសាសន៍​ថា ថ្នាំបាញ់២០ធុង​និងឧបករណ៍៤០​គ្រឿងមានសារសំខាន់ណាស់ សម្រាប់​បាញ់លើយន្តហោះពិសេស ( VVIP Flight) ជាព្រះទីនាំងនៃព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ, សម្តេចតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំ​កំពូលៗ​នៃរាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់បាញ់​លើក្រុម​ហ៊ុន​អា​កាសចរណ៍កម្ពុជា​ដែលត្រូវការចាំបាច់។

លោក​នាយឧត្តមសេនីយ៍បណ្ឌិត​ក៏បានជូនលិខិតថ្លែងអំណរគុណដល់ លោក Wang Wentian ឯក​អគ្គ​រដ្ឋទូតវិសសាមញ្ញ និងពេញសមត្ថភាពស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបាន​ផ្តល់នូវ​ឧប​ករណ៍ សម្ភារ និងថ្នាំសម្លាប់មេរោគខាងលើ ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងត្រូវ​ការជា​ចាំ​បាច់ និងលោក​នាយឧត្តមសេនីយ៍បណ្ឌិតបានគួសបញ្ជាក់បន្ថែមថា នេះជានិមិត្តរូប​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់វិស័យក្រោមពាក្យស្លោក «មិត្តភាពដែកថែប៖ កម្ពុជា-ចិន»។

ដើម្បីទប់ស្កាត់ និងការពារការរាលដាលមេរោគ កូវិត ១៩ (COVID 19) រដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិល កំពុងអនុវត្តនូវវិធានការវាស់កំដៅយ៉ាងតឹរឹងគ្រប់មន្ត្រីថ្នាក់ដឹកនាំ និងភ្ញៀវជាតិ-អន្តរជាតិ ទាំងអស់​ពេល​ចូលធ្វើការ និងមកដល់ក៏បានបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអគារធ្វើការ និងគ្រប់នាយកដ្ឋាន ព្រមទាំងការិយាល័យធ្វើការទាំងអស់ ក្នុងគោលបំណង ទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត ១៩ (COVID 19)ដែលជាសត្រូវមើលមិនឃើញ ។ ចំពោះមន្ត្រីដែលបញ្ចប់បេសកម្មក្រៅប្រទេស ពេល​មកដល់នឹងតម្រូវឱ្យនៅដាច់ដោយឡែក និងនៅគេហដ្ឋានចំនួន១៤ ថ្ងៃសិនមុនចាប់ផ្តើមធ្វើការ។

អត្ថបទសរសេរ ដោយ