ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសារីបុត្របរិនិព្វាននៅក្នុងបន្ទប់លោកប្រសូត

4 ឆ្នាំ មុន

សម័យមួយ ព្រះ​សារីបុត្រ​អង្គុយ​ចូល​សមាបត្តិ លុះ​ចេញ​ចាក​សមាបត្តិ​ហើយ ក៏​គិត​ថា​ជា​ធម្មតា ព្រះពុទ្ធ​ជា​ម្ចាស់ និង​អគ្គ​សាវក នរណា​បរិនិព្វាន​មុន ហើយ​លោក​ក៏​ជ្រាប​ថា អគ្គ​សាវក​បរិនិព្វាន​មុន លោក​ក៏​ពិចារណា​មើល​អាយុសង្ខារ​របស់​លោក…

សម័យមួយ ព្រះ​សារីបុត្រ​អង្គុយ​ចូល​សមាបត្តិ លុះ​ចេញ​ចាក​សមាបត្តិ​ហើយ ក៏​គិត​ថា​ជា​ធម្មតា ព្រះពុទ្ធ​ជា​ម្ចាស់ និង​អគ្គ​សាវក នរណា​បរិនិព្វាន​មុន ហើយ​លោក​ក៏​ជ្រាប​ថា អគ្គ​សាវក​បរិនិព្វាន​មុន លោក​ក៏​ពិចារណា​មើល​អាយុសង្ខារ​របស់​លោក ឃើញ​ថា​នៅ​តែ​៧​ថ្ងៃ​ទៀត​នឹង​បរិនិព្វាន​ហើយ ។

លោក​ក៏​បាន​ពិចារណា​ទៀត​ថា លោក​គួរតែ​បរិនិព្វាន​ក្នុង​ទីណា ពេល​នោះ​ស្រាប់តែ​រលឹក​ដល់​ញោមស្រី​របស់​លោក ដែល​នៅ​ជា​មិច្ឆាទិដ្ឋិ​នៅឡើយ ។ លោក​ក៏​មើល​ឧបនិស្ស័យ​របស់​ញោម ដឹង​ថា​ញោមស្រី​មាន​ឧបនិ​ស្ស័យ​អាច​សម្រេច​ធម៌​ដោយ​បាន​ស្តាប់ធម៌​របស់​លោក ។

លោក​ក៏​សម្រេចចិត្ត​ទៅ​ផ្ទះ​ញោមស្រី​ដើម្បី​ប្រោស​ញោម ហើយ​ក៏​បរិនិព្វាន​ក្នុង​បន្ទប់​ដែល​លោក​ប្រសូត​នោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ