ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម ៣០​នាក់ នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ក្លាយជា​សមា ជិក សមាគម​លំដាប់​ពិភពលោក​កម្រិត MDRT និង COT ឆ្នាំ ២០២០


ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ចូលរួម​អបអរសាទរ​ដល់ទី​ប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម ៣០ នាក់​ដែល​បាន​ក្លាយជា​សមាជិក​របស់​សមាគម​លំដាប់​ពិភពលោក Million Dollar Round Table (MDRT) ឆ្នាំ ២០២០ ។ នេះ​គឺជា​មោទនភាព​មួយ​របស់ មេ​នូ​ឡាយ​ហ្វ៍ ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ​ថ្មី​មួយទៀត​របស់​ទីប្រឹក្សា​ឆ្នើម​ៗ​របស់​ខ្លួន ។

ក្នុង​ចំណោម​ទីប្រឹក្សា​ឆ្នើម​ទាំងអស់ អ្នកស្រី ឆេ​ង យូ​ហេង គឺជា​ទីប្រឹក្សា​ឆ្នើម​ជាងគេ របស់​ក្រុម ហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ដែល​បាន​សម្រេច​រហូត​ទៅ​ដល់​កម្រិត​សមាជិកភាព Court of the Table (COT) ដែល​ខ្ពស់​ជាង​កម្រិត Million Dollar Round Table (MDRT) ដល់​ទៅ​បី​ដង ។

អ្វី​ដែល​រឹតតែ​ពិសេស​ទៀត​នោះ គឺ​មាន​ទីប្រឹក្សា​ឆ្នើម​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ចំនួន​៣​រូប​ផង​ដែរ ដែល​បាន​ក្លាយជា​សមាជិក​លំដាប់​ពិភពលោក Million Dollar Round Table (MDRT) ដល់​ទៅ​៤​ឆ្នាំ​ជាប់​ៗ​គ្នា គិត​ចាប់តាំងពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ រួម​មាន ៖ លោក ស៊ី​ង សុខ​រិ​ទ្ធ​, អ្នកស្រី ម៉​ម ភិ​រុណ និង​អ្នកស្រី ឃ្លោក រ៉ា​នី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សមាជិកភាព Million Dollar Round Table (MDRT) ត្រូវ​បាន​ទទួល ស្គាល់​ជា​អន្តរជាតិ​ស្រប​តាម​បទដ្ឋាន​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​អាជីវកម្ម​នានា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​អស់​រយៈកាល​ជាង ៩០ ឆ្នាំ​ផង​ដែរ គិត​មក​ដល់​ឆ្នាំ ២០២០ នេះ ។

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ តែងតែ​រៀបចំ​វគ្គ​បណ្ដុះបណ្តាល​ជា​បន្តបន្ទាប់​ជូន​ដល់ទី​ប្រឹក្សា​ធានា​រ៉ាប់រង​របស់​ខ្លួន ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួក​គាត់​ក្នុង​ការ​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ពី​ការ​រៀបចំ​ផែនការ​អនាគត​ហិរញ្ញវត្ថុ​រយៈពេល​វែង​ប្រកបដោយ​ប្រសិទ្ធ ភាព​ជូន​អតិថិជន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ