ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ ស៊ុន ស្រី​ពេជ្រ ជាប់​គាំង​នៅ​​​កា​ណា​ដាមិន​អាច​ត្រឡប់​មក​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​ខកខាន​មិន​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ការ​កំណត់​ឡើយ ដោយសារ​តែ​នាង​នៅ​ជាប់​គាំង​ក្នុង​ប្រទេស​កា​ណា​ដា ព្រោះ​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​ពី​វីរុស COVID-19 នៅ​តំបន់​អឺរ៉ុប និង​នៅ​ទូ​ទាំង​ពិភពលោក​ទាំងមូល​។ តាម​គម្រោង…

តារាចម្រៀង​អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​ខកខាន​មិន​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ការ​កំណត់​ឡើយ ដោយសារ​តែ​នាង​នៅ​ជាប់​គាំង​ក្នុង​ប្រទេស​កា​ណា​ដា ព្រោះ​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​ពី​វីរុស COVID-19 នៅ​តំបន់​អឺរ៉ុប និង​នៅ​ទូ​ទាំង​ពិភពលោក​ទាំងមូល​។

តាម​គម្រោង ស៊ុន ស្រី​ពេជ្រ ត្រូវ​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ នៅ​អំឡុង​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ នេះ បន្ទាប់​ពី​នាង​បាន​ធ្វើ​ដំណើរ​ទៅ​សម្តែង​នៅ​ទឹកដី​នៃ​ប្រទេស​កា​ណា​ដា​ចំនួន​៣​ទៅ​៤​ស​ប្តា​ហ៍ ជាមួយនឹង​ពិធី​ការិនី​ចាស់វស្សា​របស់​ស្ថានីយទូរទស្សន៍ គឺ​អ្នក​នាង យុគ្គ ចិន្តា​។

តារាចម្រៀង​សំនៀង​ក្រអួន​ក្រអៅ​អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា នេះ​ថា នាង​ពិតជា​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ប្រាកដ​មែន ដោយសារ​តែ​ជំងឺ COVID-19 ទើប​មិន​មាន​ជើងហោះហើរ​មក​ប្រទេស​កម្ពុជា​ឡើយ​។

នាង​បញ្ជាក់​ថា តាម​ពិត​នាង​ត្រូវ​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា​នេះ តែ​ម្ចាស់​ស្ព័ន​សឺរ​មិន​អាច​ស្វែងរក​ជើងហោះហើរ​ណាមួយ​បាន​សម្រាប់​ជិះ​ទៅ​កាន់​ប្រទេស​កម្ពុជា​ឡើយ បើ​ទោះបីជា​មានការ​ខ្នេះ​ខ្នែង​ពី​អ្នក​រៀបចំ​កម្មវិធី​សម្តែង​នៅ​ទី​នេះ​ក៏​ដោយ​។

អ្នក​នាង ស៊ុន ស្រី​ពេជ្រ បាន​បន្ថែម​ថា មុន​មានការ​ផ្ទុះ​ជំងឺ​នឹង​នាង​បាន​ទៅ​សម្ភាសន៍ និង​បាន​វី​សារ​ហើយ ទើប​ខាង sponsor កក់​កន្លែង​សំដែង ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ច្រើន​គួរសម ប៉ុន្តែ​ក្រោយ​ផ្ទុះ​ព័ត៌មាន​ខ្លាំង ពួក​យើង​ក៏​ផ្អាក​ការ​សំដែង​តែ​ម្តង​ទៅ ខណៈ​ពេល​រហូត​ដល់​ថ្ងៃ​រង់ចាំ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ តែ​គេ​ក៏​បិទ​ជើង​ហោះ​ស្ទើរ​គ្រប់​ច្រក​ទៅ​ណា​មិន​រួច​។

បើ​តាម​អ្នក​នាង ស៊ុន ស្រី​ពេជ្រ រហូត​មក​ទល់​ពេល​នេះ នាង​នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ការ​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ពេល​ណា​នោះ​ឡើយ ដោយសារ​នាង​នៅ​តែ​បន្ត​ការ​ស្នាក់​នៅ​ក្នុង​ប្រ​ទស​កា​ណា​ដា ក្នុង​ពេល​ដែល​វី​សា​របស់​នាង​នឹង​ផុតកំណត់​នៅ​អំឡុង​ខែកក្កដា​ខាង​មុខ​នេះ​។

យ៉ាងណា នាង​មិន​មាន​បំណង​ចង់​ស្នាក់​នៅ​ប្រទេស​កា​ណា​ដា​នេះ​រយៈពេល​យូរ​នោះ​ឡើយ ដោយ​សារ​តែ​នាង​ខាត​ការងារ​ច្រើន​នៅ​ស្រុក​ខ្មែរ ជា​ពិសេស​នាង​ចង់​ជួបជុំ​គ្រួសារ​ស្វាមី និង​កូន ដែល​កំពុង​រង់ចាំ​ផ្លូវ​នាង​ត្រឡប់​ទៅ​វិញ ខណៈ​ពេល​ក្នុងអំឡុងពេល​នេះ​នាង​អាច​ឃើញ​មុខ​ស្វាមី និង​កូន​តាម​រយៈ​វី​ដេ​អូ​ខ​ល​តែ​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ