ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ថ្ងៃ​នីមួយ​ៗ​តែង​មាន​ថ្ងៃ​ហេង​និង​ថ្ងៃ​ស៊យ

4 ឆ្នាំ មុន

តាម​ទំនៀមទម្លាប់​ពី​បរម​បុរាណ​ដូនតា​ខ្មែរ​តែង​ជឿ​ថា តាម​ថ្ងៃ​នីមួយ​ៗ មាន​ថ្ងៃ​ល្អ និង​ថ្ងៃ​មិនល្អ ថ្ងៃ​ហេង ថ្ងៃ​ស៊យ ដូច្នេះ​ប្រព្រឹត្ត​ធ្វើ​អ្វី​ក៏​ដោយ​មិនមែន​ចេះ​តែ​ធ្វើ​ផ្ដេសផ្ដាស​នោះ​ទេ​ត្រូវ​គិត​ពី​កម្លាំង​ថ្ងៃជា​ធំ ។ ខាងក្រោម​នេះ ជា​បម្រាម​មួយ​ចំនួន​របស់​ដូនតា​ខ្មែរ​ហាម​មិន​ឱ្យ​កូនចៅ​ធ្វើ​កិច្ចការ​មួយ​ចំនួន​នៅ​ក្នុង​ថ្ងៃ​ទាំង​៥នេះ​ជា​ដាច់ខាត​…

តាម​ទំនៀមទម្លាប់​ពី​បរម​បុរាណ​ដូនតា​ខ្មែរ​តែង​ជឿ​ថា តាម​ថ្ងៃ​នីមួយ​ៗ មាន​ថ្ងៃ​ល្អ និង​ថ្ងៃ​មិនល្អ ថ្ងៃ​ហេង ថ្ងៃ​ស៊យ ដូច្នេះ​ប្រព្រឹត្ត​ធ្វើ​អ្វី​ក៏​ដោយ​មិនមែន​ចេះ​តែ​ធ្វើ​ផ្ដេសផ្ដាស​នោះ​ទេ​ត្រូវ​គិត​ពី​កម្លាំង​ថ្ងៃជា​ធំ ។ ខាងក្រោម​នេះ ជា​បម្រាម​មួយ​ចំនួន​របស់​ដូនតា​ខ្មែរ​ហាម​មិន​ឱ្យ​កូនចៅ​ធ្វើ​កិច្ចការ​មួយ​ចំនួន​នៅ​ក្នុង​ថ្ងៃ​ទាំង​៥នេះ​ជា​ដាច់ខាត​ ៖

១-​ថ្ងៃ​ចន្ទ មាន​ន័យ​ស្មើនឹង​ចុះ​ផ្លូវ ។ តាម​បម្រាម​ពី​បុរាណ ហាម​ដាច់ខាត​លើក​ផ្លូវ​ឬ​ធ្វើ​ផ្លូវ​ក្នុង​ថ្ងៃ​ចន្ទ ព្រោះ​នាំ​ហេតុ​មិនល្អ​ដល់​អ្នកដំណើរ ។

២-​ថ្ងៃ​ពុធ មាន​ន័យ​ស្មើនឹង​ចុះ​ភូមិ​។ តាម​ជំនឿ ហាម​ដាច់ខាត លើក​ភូមិ​ធ្វើ​លំនៅ​ឋាន គឺ​ធ្វើ​ផ្ទះ​ក្នុង​ថ្ងៃ​ពុធ ព្រោះ​ភូមិ​ទេវតា​មិន​ស្វាគមន៍​ទេ ។

៣-​ថ្ងៃ​ព្រហស្បតិ៍ មាន​ន័យ​ស្មើនឹង​ចុះ​ព្រៃ ។ បម្រាម​ចាស់​បុរាណ ហាម​ដាច់ខាត កាប់​ឈើ ឬ​ទិញ​ឈើ​ព្រៃ​សង់ផ្ទះ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ នាំ​ឱ្យ​អាប់​សិរី ។

៤-​ថ្ងៃ​សុក្រ មាន​ន័យ​ស្មើនឹង​ចុះ​ដំណេក​។ បម្រាម​ពី​បុរាណ ហាម​សេព​មេថុន ដាច់ខាត​ក្នុង​ថ្ងៃ​សុក្រ អាច​នឹង​នាំ​អពមង្គល​ដល់​គូ​ស្វាមីភរិយា ។

៥-​ថ្ងៃ​សៅរ៍ មាន​ន័យ​ស្មើនឹង​ចុះ​ទឹក ។ ហាម​ចុះ​រកស៊ី​តាម​ផ្លូវទឹក​ដាច់ខាត​ក្នុង​ថ្ងៃ​សៅរ៍​ព្រោះ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន ។

បើ​តាម​ទស្សនៈ​របស់ខ្ញុំ​យល់​ថា នេះ​គ្រាន់តែ​ជា​ទំនៀមទម្លាប់​ពី​បរម​បុរាណ ឯ​រឿង​ពិត​យ៉ាងណា​នោះ​ស្រេច​ហើយ​តែ​លើ​សាមីជន​សម្រេច​ចុះ បើ​គិត​ថា​ជា​ថ្ងៃ​ល្អ ថ្ងៃ​មង្គល ខណៈ​ល្អ យាម​ល្អ ជា​ថ្ងៃ​នក្ខត្តឫក្ស​គួរ​ធ្វើ​គួរ​ប្រព្រឹត្ត​ចុះ​នឹង​ប្រពៃ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ